Sign Up Now! Unlimited Questions and Answers Here.
Find out unlimited questions & Answers, here is your right place.
Lost your password? Please enter your email address. You will receive a link and will create a new password via email.
Please briefly explain why you feel this question should be reported.
Please briefly explain why you feel this answer should be reported.
Please briefly explain why you feel this user should be reported.
ហេតុអ្វីក្នុងគ្រួសារអ្នកចាំបាច់ត្រូវកំណត់ប្រភេទការងារផ្សេងៗគ្នា ទៅតាមបុគ្គលមនុស្សសម្រាប់ជីវភាពប្រចាំថ្ងៃ?
បានជាក្នុងគ្រួសារអ្នកចាំបាច់ត្រូវកំណត់ប្រភេទការងារផ្សេងៗគ្នា ទៅតាមបុគ្គលមនុស្សសម្រាប់ជីវភាពប្រចាំថ្ងៃព្រោះ៖ ជីវភាពរស់នៅប្រចាំថ្ងៃផ្អែកលើសេដ្ឋកិច្ចគ្រួសារមួយ គឺត្រូវពឹងលើកម្លាំងពលកម្មនៃសមត្ថភាព ជំនាញ និងចំណេះផ្សេងៗគ្នា ត្រឹមតែតួនាទីភេទមិនអាចកំណត់ថាបុគ្គលនេះត្រូវអនុវត្តការងារមួយនេះឡើយ ផ្ទុយមក វិញការទទRead more
បានជាក្នុងគ្រួសារអ្នកចាំបាច់ត្រូវកំណត់ប្រភេទការងារផ្សេងៗគ្នា ទៅតាមបុគ្គលមនុស្សសម្រាប់ជីវភាពប្រចាំថ្ងៃព្រោះ៖ ជីវភាពរស់នៅប្រចាំថ្ងៃផ្អែកលើសេដ្ឋកិច្ចគ្រួសារមួយ គឺត្រូវពឹងលើកម្លាំងពលកម្មនៃសមត្ថភាព ជំនាញ និងចំណេះផ្សេងៗគ្នា ត្រឹមតែតួនាទីភេទមិនអាចកំណត់ថាបុគ្គលនេះត្រូវអនុវត្តការងារមួយនេះឡើយ ផ្ទុយមក វិញការទទួលខុសត្រូវ សមត្ថភាព ចំណេះជំនាញមនុស្សស្របតាមតួនាទីភេទគឺចាំបាច់ណាស់ត្រូវបានប្រើប្រាស់សមស្រប និង តម្លៃនានាក្នុងវប្បធម៌ជាមូលដ្ឋានទូទៅ សម្រាប់ការរស់នៅរបស់ពួកគាត់ ដែលត្រូវទទួលបានផលកំរៃ ឬក៏ ផលប្រយោជន៍ត្រលប់ស្របតាមគោលការណ៍កំណត់ជាក់ជាក់ណាមួយ។
See lessក្នុងសង្គមជាក់ស្តែងហេតុអ្វីបានជាស្រ្តីអាចធ្វើការទទួលបានប្រាក់បៀវត្សស្មើនឹងបុរស?
ក្នុងសង្គមជាក់ស្តែងបានជាស្រ្តីអាចធ្វើការទទួលបានប្រាក់បៀវត្សស្មើនឹងបុរសព្រោះ៖ ការប្រើប្រាស់យេនឌ័រ លើសមត្ថភាពបុគ្គល ដោយមិនសន្មត់លើភេទឡើយ។ ស្រ្តីត្រូវទទួលបានសិទ្ធិលើកំពស់សុខុមាលភាពសេដ្ឋកិច្ច ការចូលរួម ការការពារ និងលើកទឹកចិត្តដោយច្បាប់ ផ្អែកលើវិជ្ជាជីវៈសមត្ថភាព ចំណេះជំនាញ ឬបទពិសោធន៍ លើមុខរបរចិញ្ចឹមជីវិតRead more
ក្នុងសង្គមជាក់ស្តែងបានជាស្រ្តីអាចធ្វើការទទួលបានប្រាក់បៀវត្សស្មើនឹងបុរសព្រោះ៖ ការប្រើប្រាស់យេនឌ័រ លើសមត្ថភាពបុគ្គល ដោយមិនសន្មត់លើភេទឡើយ។ ស្រ្តីត្រូវទទួលបានសិទ្ធិលើកំពស់សុខុមាលភាពសេដ្ឋកិច្ច ការចូលរួម ការការពារ និងលើកទឹកចិត្តដោយច្បាប់ ផ្អែកលើវិជ្ជាជីវៈសមត្ថភាព ចំណេះជំនាញ ឬបទពិសោធន៍ លើមុខរបរចិញ្ចឹមជីវិតក្នុងការទទួលបានប្រាក់កំរៃស្មើគ្នាក្នុងសង្គមមនុស្សរស់នៅទូទៅ។
See lessតើចំណុចលក្ខខណ្ឌណាខ្លះដែលមិនអាចកែប្រែបាន? ហេតុអ្វីអ្នកអាចកំណត់សំគាល់ទៅលើភេទបាន ទោះបីជាបុគ្គលម្នាក់នោះបានវះកាត់ផ្លាស់ប្រែភេទរួចហើយ?
យើងសង្កេតឃើញនាបច្ចុប្បន្នភាព ផ្អែកលើវិទ្យាសាស្រ្តកាន់តែទំនើប ហើយស្ថានភាពផ្លាស់ប្រែប្តូរភេទ គឺមានច្រើនសំបូរបែបទៅតាមតម្រូវការមនុស្ស ប៉ុន្តែនៅតែមិនអាចផ្លាស់ប្រែបានទាំងស្រុងឡើយ។ ចំណុចលក្ខខណ្ឌដែលមិនអាចកែប្រែបាន ហើយអ្នកអាចកំណត់សំគាល់ទៅលើភេទបាន ទោះបីជាបុគ្គលម្នាក់នោះបានវះកាត់ផ្លាស់ប្រែភេទរួចហើយ គឺស្ថិតនៅត្Read more
យើងសង្កេតឃើញនាបច្ចុប្បន្នភាព ផ្អែកលើវិទ្យាសាស្រ្តកាន់តែទំនើប ហើយស្ថានភាពផ្លាស់ប្រែប្តូរភេទ គឺមានច្រើនសំបូរបែបទៅតាមតម្រូវការមនុស្ស ប៉ុន្តែនៅតែមិនអាចផ្លាស់ប្រែបានទាំងស្រុងឡើយ។ ចំណុចលក្ខខណ្ឌដែលមិនអាចកែប្រែបាន ហើយអ្នកអាចកំណត់សំគាល់ទៅលើភេទបាន ទោះបីជាបុគ្គលម្នាក់នោះបានវះកាត់ផ្លាស់ប្រែភេទរួចហើយ គឺស្ថិតនៅត្រង់៖ កតា្តជីវសាស្រ្តធម្មជាតិមនុស្សដែលបានកំណត់ភេទ ស្របតាមកត្តាបម្រែ បម្រួលភិនភាគរូបរាង សរីរាង្គកាយ សំឡេងជាដើម។ ទោះបីជាមនុស្សម្នាក់គាត់ខិតខំកែប្រែវះកាត់ភេទក៏ដោយ ក៏នៅមិនអាចបំបាត់កត្តាជីវសាស្រ្តធម្មជាតតិរបស់បុគ្គលនោះបានឡើយ។ ឧទាហរណ៍៖ បុរសម្នាក់គាត់បានតុបតែងខ្លួនក្លាយជាស្រ្តី ហើយគាត់បានវះកាត់ប្រែសរីរាង្គភេទបន្តពូជគាត់ឱ្យក្លាយទៅជាទ្រង់ទ្រាយសរីរាង្គភេទបន្តពូជជាស្រ្តីបានក៏ដោយ ប៉ុន្តែជីវសាស្រ្តធម្មជាតិដូចជា សំឡេង និងការបន្តពូជពង្សដែលស្រ្តីគឺជាអ្នកពពោះនិងបង្កើតកូនបាននោះ គឺពិតណាស់គាត់មិនអាចផ្លាស់ប្រែបានឡើយ។
See lessការងារជាស្ត្រីមេផ្ទះ និង ការងារជាបុរសនៅក្រៅផ្ទះ តើការងារទាំងពីរនេះមានតម្លៃដូចគ្នានិងខុសគ្នាដូចម្តេចខ្លះ?
តម្លៃដូចគ្នា • កំណត់លើភាពយេនឌ័រ • ការបែងចែងការងារតាមទស្សនគំនិតជឿនលឿន និងប្រព័ន្ធនីតិវិធីច្បាស់លាស់ • ការផ្តល់តម្លៃច្បាប់និងគោរពលើភារកិច្ចការទទួលខុសត្រូវរបស់បុគ្គលភាព តម្លៃខុសគ្នា • កំណត់លើភេទ • ការបែងចែកការងារតាមទស្សនគំនិតបុរាណ និយម តាមទម្លាប់ និងចង្អៀតចង្អល់ • ការរើសអើងមិនផ្តល់តម្លៃនិងការមិនគោរព
តម្លៃដូចគ្នា
See less• កំណត់លើភាពយេនឌ័រ
• ការបែងចែងការងារតាមទស្សនគំនិតជឿនលឿន និងប្រព័ន្ធនីតិវិធីច្បាស់លាស់
• ការផ្តល់តម្លៃច្បាប់និងគោរពលើភារកិច្ចការទទួលខុសត្រូវរបស់បុគ្គលភាព
តម្លៃខុសគ្នា
• កំណត់លើភេទ
• ការបែងចែកការងារតាមទស្សនគំនិតបុរាណ និយម តាមទម្លាប់ និងចង្អៀតចង្អល់
• ការរើសអើងមិនផ្តល់តម្លៃនិងការមិនគោរព
ការធ្វើពលកម្មរៀបចំសួនដំណាំនៅក្នុងសាលារៀនមួយ ត្រូវបានកំណត់ចាត់ចែងឱ្យសិស្សស្រីរៀបចំដាំដំណាំ ឯសិស្សប្រុសកាប់ដីធ្វើ ជាជួររោងដាំដំណាំ។ តើអ្នកយល់ស្របនឹងការកំណត់ជាមុនបែបនេះ ឬទេ? ហេតុអ្វី?
ការធ្វើពលកម្មរៀបចំសួនដំណាំនៅក្នុងសាលារៀនមួយ ត្រូវបានកំណត់ចាត់ចែងឱ្យសិស្សស្រីរៀបចំដាំដំណាំ ឯសិស្សប្រុសកាប់ដីធ្វើជាជួររោងដាំដំណាំ។ គឺយល់ស្របនឹងការកំណត់ជាមុនបែបនេះព្រោះ៖ ការកំណត់ និង បែងចែងស្របតាមលក្ខខណ្ឌតម្រូវការងារមួយ ផ្អែកទៅតាមស្ថានភាពជាក់ស្តែង និង ដំណោះស្រាយផ្សេងៗនោះសិស្សស្រីគឺជាភេទបានកំណត់លើភាពទន់Read more
ការធ្វើពលកម្មរៀបចំសួនដំណាំនៅក្នុងសាលារៀនមួយ ត្រូវបានកំណត់ចាត់ចែងឱ្យសិស្សស្រីរៀបចំដាំដំណាំ ឯសិស្សប្រុសកាប់ដីធ្វើជាជួររោងដាំដំណាំ។ គឺយល់ស្របនឹងការកំណត់ជាមុនបែបនេះព្រោះ៖ ការកំណត់ និង បែងចែងស្របតាមលក្ខខណ្ឌតម្រូវការងារមួយ ផ្អែកទៅតាមស្ថានភាពជាក់ស្តែង និង ដំណោះស្រាយផ្សេងៗនោះសិស្សស្រីគឺជាភេទបានកំណត់លើភាពទន់ខ្សោយ ដែលចាំបាច់ណាស់ គឺត្រូវប្រើប្រាស់សកម្មភាព លទ្ធភាពកម្លាំងពលកម្មដោយការរៀបចំដាំដំណាំបន្លែ បន្ទាបពីសិស្សប្រុសគឺជាភេទបានកំណត់លើភាពមាំមួន ដែលចាំបាច់ គឺត្រូវប្រើប្រាស់កម្លាំងពលកម្មខ្លាំងត្រូវកាប់គាស់ដីឱ្យក្លាយជាជួររោងសម្រាប់ដាំដំណាំ។ ដូចនេះការកំណត់បែបនេះ សំដៅលើការបែងចែកភារកិច្ចស្របតាមកត្តាជីវសាស្រ្តធម្មជាតិនៃសិស្ស ដោយផ្អែកតាមស្ថានភាពការងារជាក់ស្តែង។
See lessនៅក្នុងស្ថាប័នក្រុមហ៊ុនមួយ តើស្ថានភាពការងារជាបុគ្គលិកខាងក្រៅការិយាល័យដែលទទួលបានប្រាក់កំរៃ និង ការងារជាបុគ្គលិកខាងក្នុងការិយាល័យ ដែលទទួលបានប្រាក់កំរៃ ត្រូវទទួលបាននូវការគោរពដូចគ្នាឬទេ? ចូរពន្យល់លើហេតុផលរបស់អ្នក។
នៅក្នុងស្ថាប័នក្រុមហ៊ុនមួយ ស្ថានភាពការងារជាបុគ្គលិកខាងក្រៅការិយាល័យដែលទទួលបានប្រាក់កំរៃ និង ការងារជាបុគ្គលិកខាងក្នុងការិយាល័យដែលទទួលបានប្រាក់កំរៃ ត្រូវទទួលបាននូវការគោរពដូចគ្នាព្រោះ៖ វប្បធម៌ការងារផ្អែកលើតួនាទីភារកិច្ចនិងការទទួលខុសត្រូវ គឺជាតម្លៃក៏មានសារៈសំខាន់ផលប្រយោជន៍រួមជម្រុញភាពរីកចម្រើនលូតលាស់ដល់Read more
នៅក្នុងស្ថាប័នក្រុមហ៊ុនមួយ ស្ថានភាពការងារជាបុគ្គលិកខាងក្រៅការិយាល័យដែលទទួលបានប្រាក់កំរៃ និង ការងារជាបុគ្គលិកខាងក្នុងការិយាល័យដែលទទួលបានប្រាក់កំរៃ ត្រូវទទួលបាននូវការគោរពដូចគ្នាព្រោះ៖
See lessវប្បធម៌ការងារផ្អែកលើតួនាទីភារកិច្ចនិងការទទួលខុសត្រូវ គឺជាតម្លៃក៏មានសារៈសំខាន់ផលប្រយោជន៍រួមជម្រុញភាពរីកចម្រើនលូតលាស់ដល់ក្រុមហ៊ុន និង ការអភិវឌ្ឍ។ បុគ្គលិកគ្រប់ផ្នែកត្រូវបានទទួលការគោរពស្មើៗគ្នា ដោយមិនលម្អៀងក្នុងក្របខណ្ឌភាពជាម្ចាស់ការតួនាទីនិងការទទួលខុសត្រូវលើភារកិច្ចខ្លួន ការកំណត់លើកំរៃ ជាគោលការណ៍បែងចែកលើសមត្ថភាព ជំនាញ ចំណេះ បទពិសោធន៍លើតម្លៃការងារ ក៏ដូចជាឥរិយាថបសីលធម៌សមស្របផ្តោតលើគោលការណ៍បញ្ញត្តិណាមួយដែលច្បាប់កំណត់ជាក់លាក់ក្នុងការអនុវត្តនិងគ្រប់គ្រង។
ហេតុអ្វីបានជាអ្នកមិនយល់ស្របហេតុផលថា៖ ជនពិការភាពត្រូវធ្វើការងារនេះ ជនមិនមានពិការភាពត្រូវធ្វើការងារនោះ? ចូរពន្យល់។
បានជាអ្នកមិនយល់ស្របហេតុផលថា៖ ជនពិការភាពត្រូវធ្វើការងារនេះ ជនមិនមានពិការភាពត្រូវធ្វើការងារនោះព្រោះ៖ ការរស់នៅស្របតាមជីវភាពមនុស្សគ្រប់រូបត្រូវបានការពារដោយច្បាប់សង្គម និង ការគោរពសិទ្ធសេរីភាពនីតិបុគ្គលភាព។ ជាក់ស្តែងជនពិការភាព និង ជនមិនពិការភាព គឺមិនតម្រូវឱ្យធ្វើការក្នុងលក្ខខណ្ឌសម្រាប់ ការវាយតម្លៃលើធាតុផ្Read more
បានជាអ្នកមិនយល់ស្របហេតុផលថា៖ ជនពិការភាពត្រូវធ្វើការងារនេះ ជនមិនមានពិការភាពត្រូវធ្វើការងារនោះព្រោះ៖ ការរស់នៅស្របតាមជីវភាពមនុស្សគ្រប់រូបត្រូវបានការពារដោយច្បាប់សង្គម និង ការគោរពសិទ្ធសេរីភាពនីតិបុគ្គលភាព។ ជាក់ស្តែងជនពិការភាព និង ជនមិនពិការភាព គឺមិនតម្រូវឱ្យធ្វើការក្នុងលក្ខខណ្ឌសម្រាប់ ការវាយតម្លៃលើធាតុផ្សំខាងក្រៅនៃរាងកាយទេ ប៉ុន្តែបើយោងលើយេនឌ័រភាពដែលបញ្ញត្តិលើតួនាទី ភារកិច្ច ការទទួលខុសត្រូវផ្សេងៗគឺយើងត្រូវគោរពអនុវត្តលើ សមត្ថភាពបុគ្គល ទេពកោសល្យ បទពិសោធន៍ ចំណេះជំនាញ និងតម្លៃផ្សេងៗដែលមានស្របតាមលទ្ធភាពដោះស្រាយបញ្ហាឆ្លើយតបផ្សេងៗបាន។ ហេតុផលនេះអាចសន្មត់ ថា៖ ជនពិការគឺគាត់ពិការតែអវៈយវៈនៃផ្នែករូបរាងកាយណាមួយតែប៉ុណ្ណោះ ប៉ុន្តែលទ្ធភាពសម្បទាដទៃផ្សេងៗ គឺអនុវត្តបានទូទៅជាធម្មតាបាន។
See lessហេតុអ្វីបានជាអ្នកត្រូវយល់ស្របដោយកំណត់ជាមុនថា៖ ស្រ្តីត្រូវ ធ្វើកិច្ចការមួយនេះ បុរសត្រូវធ្វើកិច្ចការមួយនោះ?
បានជាអ្នកត្រូវយល់ស្របដោយកំណត់ជាមុនថា៖ ស្រ្តីត្រូវធ្វើកិច្ចការមួយនេះបុរសត្រូវធ្វើកិច្ចការមួយនោះ៖ • ស្រ្តីនិងបុរសជាដែលទទួលបានកិច្ចការណាមួយសមស្របនឹងកត្តាជីវសាស្រ្តធម្មជាតិខ្លួន • ស្រ្តីជាភេទទន់ខ្សោយគប្បីកិច្ចការណាមួយសមស្របនឹងការវិវត្តរបស់ខ្លួន • បុរសជាភេទមាំមួនគប្បីកិច្ចការណាមួយសមនឹងការវវត្តរបស់ខ្លួន ឧRead more
បានជាអ្នកត្រូវយល់ស្របដោយកំណត់ជាមុនថា៖ ស្រ្តីត្រូវធ្វើកិច្ចការមួយនេះបុរសត្រូវធ្វើកិច្ចការមួយនោះ៖
See less• ស្រ្តីនិងបុរសជាដែលទទួលបានកិច្ចការណាមួយសមស្របនឹងកត្តាជីវសាស្រ្តធម្មជាតិខ្លួន
• ស្រ្តីជាភេទទន់ខ្សោយគប្បីកិច្ចការណាមួយសមស្របនឹងការវិវត្តរបស់ខ្លួន
• បុរសជាភេទមាំមួនគប្បីកិច្ចការណាមួយសមនឹងការវវត្តរបស់ខ្លួន
ឧទាហរណ៍៖ ក្នុងជំនាញការងារជាអ្នកដឹកនាំដូចគ្នា៖ ស្រ្តីគប្បីអនុវត្តការងារពាក់ព័ន្ធកិច្ចការសង្គមកិច្ចរបស់ស្រ្តី ចំណែកឯបុរសគប្បីអនុវត្តការងារពាក់ព័ន្ធកិច្ចការក្នុងវិស័យសាងសងជាដើម។
តើហេតុផលអ្វីខ្លះដែលបញ្ជាក់ “ស្ត្រីភេទ” គឺជាភេទទន់ខ្សោយ ឯ ”បុរសភេទ” គឺជាភេទមាំមួន?
ហេតុផលដែលបញ្ជាក់ “ស្ត្រីភេទ” គឺជាភេទទន់ខ្សោយ ឯ ”បុរសភេទ” គឺជាភេទមាំមួនមាន៖ • សកម្មភាពការងារ និងតួនាទីពីធម្មជាតិលើរូបរាងកាយ • ទស្សនៈសង្គមផ្អែកលើការកំណត់កិច្ចការការងារផ្សេងៗគ្នា • ការប្រៀបធៀបលើមុខងារភេទនិងបែងចែកសកម្មភាព។
ហេតុផលដែលបញ្ជាក់ “ស្ត្រីភេទ” គឺជាភេទទន់ខ្សោយ ឯ ”បុរសភេទ” គឺជាភេទមាំមួនមាន៖
See less• សកម្មភាពការងារ និងតួនាទីពីធម្មជាតិលើរូបរាងកាយ
• ទស្សនៈសង្គមផ្អែកលើការកំណត់កិច្ចការការងារផ្សេងៗគ្នា
• ការប្រៀបធៀបលើមុខងារភេទនិងបែងចែកសកម្មភាព។
ហេតុអ្វីបានជាសង្គមមនុស្សរស់នៅទូទៅបច្ចុប្បន្ន ចាំបាច់ត្រូវតែប្រកាន់ខ្ជាប់យកនូវគោលការណ៍ ”យេនឌ័រ” មកប្រាស្រ័យទាក់ទងគ្នា?
សង្គមមនុស្សរស់នៅទូទៅបច្ចុប្បន្ន ចាំបាច់ត្រូវតែប្រកាន់ខ្ជាប់យកនូវគោលការណ៍ ”យេនឌ័រ” មកប្រាស្រ័យទាក់ទងគ្នាព្រោះ៖ • ច្បាប់សង្គមត្រូវកំណត់និងការគោរពសិទ្ធមនុស្សរវាងគ្នានិងគ្នាដើម្បីសណ្តាប់ធ្នាប់និងសេចក្តីថ្លៃថ្នូរ • សង្គមមនុស្សចាំបាច់ត្រូវប្រើប្រាស់សិទ្ធសេរីភាពរបស់ខ្លួនស្របតាមច្បាប់កំណត់និងការការពារ • ការRead more
សង្គមមនុស្សរស់នៅទូទៅបច្ចុប្បន្ន ចាំបាច់ត្រូវតែប្រកាន់ខ្ជាប់យកនូវគោលការណ៍ ”យេនឌ័រ” មកប្រាស្រ័យទាក់ទងគ្នាព្រោះ៖
See less• ច្បាប់សង្គមត្រូវកំណត់និងការគោរពសិទ្ធមនុស្សរវាងគ្នានិងគ្នាដើម្បីសណ្តាប់ធ្នាប់និងសេចក្តីថ្លៃថ្នូរ
• សង្គមមនុស្សចាំបាច់ត្រូវប្រើប្រាស់សិទ្ធសេរីភាពរបស់ខ្លួនស្របតាមច្បាប់កំណត់និងការការពារ
• ការប្រើប្រាស់និងបែងចែកការងារ ការអប់រំ តួនាទី ភាកិច្ច ការទទួលខុសត្រូវដោយកំណត់យ៉ាងច្បាស់ក្នុងការអនុវត្តដោយឡែងគ្នារវាងបុរស និង ស្រ្តី
• ការប្រើប្រាស់ទស្សនៈសង្គម វប្បធម៌ឬតម្លៃនានាផ្អែកលើ សមត្ថភាព ទេពកោសល្យ លទ្ធភាព នយោបាយ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខ សេរីភាព និងសេចក្តីថ្លៃថ្នូរក្នុងការរស់នៅ។