ភ្នំពេញ៖ នារីរូបស្រស់ពីរនាក់ បានបើកបរ និង ធ្វើដំណើរតាមរថយន្តស៊េរីទំនើបមួយគ្រឿង បើកបរលឿន មិនប្រយ័ត្ន ក៏បុករថយន្តតាក់ស៊ី Grab ដែលកំពុងដឹកភ្ញៀវ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ៥នាក់។ ភ្លាមៗនោះ ភាគីរថយន្តស៊េរីទំនើប ក៏ព្យាយាមបើកគេចចេញពីកន្លែងកើតហេតុ តែត្រូវបានប្រជាពលរដ្ឋជួយស្ទាក់ចាប់បានភ្លាមៗតែម្ដង។ ក្រោយពេលកើតហេតុ មានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនសុងត្រាលបានដឹកយកជនរងគ្រោះទៅសង្គ្រោះ។ បន្ទាប់មកភាគីទាំងពីរក៏ព្រមសម្របសម្រួលគ្នា ដោយខាងម្ចាស់រថយន្តស៊េរីទំនើប ព្រមចេញថ្លៃព្យាបាលរបួស និង ជួសជុលរថយន្តតាក់ស៊ីដើម្បីបញ្ចប់រឿង៕ ហេតុអ្វីបានជាភាគីទាំងសងខាងសម្របសម្រួលគ្នា?
1 Answer