ភ្នំពេញ ៖ បុរសម្នាក់ដែលបានបាញ់សម្លាប់សត្វកេងកងធំ រួចថតរូបភាពបង្ហោះក្នុងសង្គមហ្វេសប៊ុក បង្កឱ្យមានការខឹងសម្បា រិះគន់ថ្កោលទោសយ៉ាងខ្លាំងពីសំណាក់មហាជននោះ នៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បានចូលខ្លួនមកសុំទោសសាធារណជន និងបានធ្វើកិច្ចសន្យា ថាឈប់ប្រព្រឹត្តកំហុសសម្លាប់សត្វព្រៃដូច្នេះទៀតហើយចំពោះមុខមន្ត្រីជំនាញនៃក្រសួងបរិស្ថាន។
បុរសដែលបាញ់សម្លាប់សត្វកេងកងធំ និង ចូលខ្លួនសុំទោសជាសាធារណៈនាពេលនេះ មានឈ្មោះគ្រុយ ចំរើន។
លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ប្រាប់ថា បុរសឈ្មោះគ្រុយ ចំរើន បានឆ្លើយសារភាពថា ខ្លួនពិតជាបានបាញ់សម្លាប់សត្វកេងកងធំមួយក្បាលនោះមែន នៅអំឡុងពេល ដែលខ្លួនទៅកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់អន្លង់ក្មេងលេង ទឹកជ្រោះ៩ជាន់ ក្នុងឧទ្យានជាតិព្រះមុនីវង្ស បូកគោ ក្នុងភូមិសាស្ត្រខេត្តកំពត កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០។(នគរធំ)
យោងអត្ថបទខាងលើ៖ស្ថានភាពនេះជាការទទួលខុសត្រូវផ្នែកអ្វី?
Dy RatanakTeacher
1 Answer