មូលហេតុដែលនាំឪ្យមានការកាត់ទោសមេដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យពីព្រោះ៖
ជារបបដឹកនាំសដ៏អាក្រក់ដែលពីលោកមិនធ្លាប់មាន៖
• ជម្លៀសប្រជាជនចេញីទីក្រុងនិងទីប្រជុំជននានា
• បង្ខំឪ្យប្រជាជនធ្វើការហួសកម្លាំង២៤ម៉ោងក្នុង១ថ្ងៃហើយទទួលទានអាហារមិនគ្រប់គ្រាន់
• បំបិទសិទ្ធសេរីភាពគ្រប់បែបយ៉ាង
• ផ្ដាច់មនោសញ្ចេតនាក្នុងគ្រួសារ
• លុបបំបាត់ជំនឿ ប្រពៃណី ទំនៀមទម្លាប់ សាសនា
• កាប់សម្លាប់ប្រជាជនស្លូតត្រង់យ៉ាងរង្គាល
• ធ្វើវិសុទ្ធកម្ម
• ការបង្កើតមន្ទីរសន្ដិសុខគ្រប់ទីកន្លែង
អំពើវិនាសកម្មខាងលើនេះវាផ្ទុយទាំងស្រុងទៅនឹងសន្ទិសញ្ញាអន្តរជាតិដែលចែងអំពី៖
– ឧក្រិដ្ឋកម្មសង្រ្គាម
• ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
• ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍
បញ្ហាទាំងអស់ខាងលើនេះនាំឪ្យរដ្ឋាភិបាលកម្ពុជាធ្វើសំណើរទៅអង្គការសហប្រជាជាតិបង្កើតតុលាកាត់ទោសមេដឹកនាសម័យខ្មែរក្រហម។
ការកាត់ទោសនេះមានទិសដៅដើម្បី៖
• ផ្សះផ្សារជាតិ
• បង្រួបបង្រួមជាតិ
• ទប់ស្កាត់កុំឪ្យមានរបបនេះម្ដងទៀត
• ព្យាបាលផ្លូវចិត្តដល់ជនរងគ្រោះ
• ជាមេរៀនដល់មេដឹកនាំជំនាន់ក្រោយ។
Hem SreyneangTeacher