មនុស្សមានទំនោរច្រើនជាងសត្វ ព្រោះធម្មជាតិរបស់មនុស្សគឺសាំញាំជាងសត្វ។ មនុស្សជាសភាវគតិ ជាភាវរស់និងជាភាវសង្គមទៀតផង។ ទំនោររបស់បុគ្គលត្រូវទទួលឥទ្ធិពលពីសង្គមដោយដំណើរការសំខាន់បីយ៉ាងគឺសង្គមនីយកម្ម ការស្មុគស្មាញ និងចិត្តកម្ម។ ដូចនេះហើយបានជាគេសង្គេតឃើញមនុស្សមានទំនោរជាចង្កោមសាំញាំច្រើនជាងសត្វ។