ព្រះបាទអង្គដួងមានស្នាព្រះហស្តដូចតទៅ ៖
ទ្រង់យកព្រះទ័យទុកដាក់ក្នុងព្រះពុទ្ធសាសនាដោយមានការកសាងវត្តអារាម ជាច្រើន ។ ត្រង់បានលើកទឹកចិត្តដល់បណ្ឌិត កវី បរិញ្ញា អ្នកប្រាជ្ញ ផ្សេងៗ ។ ទ្រង់បានបង្កើតសាលារៀននៅតាមវត្តរាម ដោយឲ្យព្រះសង្ឃជាអ្នកបង្ហាត់បង្ហាញកូនខ្មែរ ។ ទ្រង់ជាអ្នកអក្សរសាស្រ្ត និងជាអ្នកនិពន្ធដ៏ល្បីដូចជា រឿងចំប៉ាថោង ( ១៨១០ ) រឿងកាកី ( ១៨១៥ ) ច្បាប់ស្រី ( ១៨៣៥ )ជាដើម ។
• វិស័យរដ្ឋបាល៖ ទ្រង់បានបង្កើតទម្រង់រដ្ឋបាល ដោយបង្កើតឲ្យមានខេត្តចំនួន ៥២ និងមានប្រព័ន្ធគ្រប់គ្រង់មួយល្អប្រសើរ ។
• វិស័យហិរញ្ញវត្ថុ៖ ព្រះអង្គបានបោះប្រាក់កាក់ ឲ្យចាយដោយម្ខាងមានរូបហង្ស និងម្ខាងទៀតមានរូបប្រាសាទអង្គរវត្ត ។
• វិស័យសាធារណការ៖ ព្រះអង្គបានកសាងហេដ្ឋារចនាសម្ព័ន្ធនានា ដូចយ៉ាងផ្លូវពីឧដុងទៅកំពត់ ដោយឆ្លងកាត់ស្រុកឈូក ។ ទ្រង់បានកសាងកំពង់ផែថ្មីគឺ សម្រាប់ជំនួយកំពង់ផែចាស់ ពីអណ្ណាម ។ ទ្រង់បានធ្វើឲ្យ មានភាពកាន់តែងាយស្រួលមួយទៀតក្នុងការធ្វើទំនាក់ទំនង់ពាណិជ្ជកម្មជួញដូរផ្សេងៗ ។
SarinLecturer