ពំនុះធ្មេញតាមបណ្ដោយបង្ហាញឱ្យឃើញ៖
a) ភ្លុកធ្មេញជាសារធាតុប្រហោងៗ ហើយរឹងខ្លាំង។
b) អញ្ចាញធ្មេញ ជាសរីរាង្គជើងទម្ររបស់ធ្មេញ
c) កាចាធ្មេញជាសារធាតុពណ៌ស រឹងខ្លាំងជាងភ្លុកធ្មេញប៉ុន្តែស្រួយ។
d) ដើមធ្មេញ ជាផ្នែកដែលនៅខាងលើនៃអញ្ចាញធ្មេញ
e) កាចាធ្មេញរុំស្រោបភ្លុកនៃដើមធ្មេញ។
f) សំបកធ្មេញជា ជាលិកាឆ្អឹងពណ៌លឿង ដែលរុំស្រោបភ្លុកនៃឫសធ្មេញ។
g) ឫសធ្មេញ ជាផ្នែកនៃគល់ធ្មេញដែលកប់ទៅក្នុងរណ្តៅធ្មេញ
h) សរសៃធ្មេញ ជាសរសៃឈាមដែលភ្ជាប់ពីក្នុងរណ្តៅធ្មេញទៅធ្មេញ
i) បណ្ដូលធ្មេញជា ជាលិកាសន្ធាន។ វាមានសរសៃឈាមជាច្រើននិងសរសៃប្រសាទមួយដែលធ្វើឲ្យធ្មេញរួស។ដូចនេះធ្មេញមានជីវិត។
Sin ChannakTeacher
1 Answer