តតិយសង្គាយនា (សង្គាយនាទី៣) ក្រោមមហាថេរា ធិបតី នៃព្រះមោគ្គលីបុត្រតិស្សត្ថេរ ដោយមានព្រះបាទអសោកមហារាជឥណ្ឌាជាអ្នកឧបត្ថម្ភ បានធ្វើចប់នៅព.ស. ២៣៤ នៅវត្តអសោករាម ក្រុងបាតលីបុត្រ។ ក្រោយតតិយសង្គាយនានេះ ព្រះមោគ្គលីបុត្រ បានបញ្ជូនព្រះសមណទូតទៅគ្រប់ទិសទីក្នុង ជម្ពូទ្វីបចំនួន១៦កន្លែង ដើម្បីផ្សាយព្រះពុទ្ធសាសនា។ ព្រះសោណត្ថេរ និងព្រះឧត្តរត្ថេរបាននិមន្តចូលមកកាន់ដែនដីសុវណ្ណភូមិដែលមានប្រទេសភូមា សៀម លាវ ខ្មែរ ដើម្បីផ្សាយព្រះពុទ្ធ សាសនា។ ដូចនេះប្រទេសខ្មែរ បានទទួលយកព្រះពុទ្ធសាសនា ថេរវាទ(ហីន យាន) តាំងពីពុទ្ធសតវត្សទី៣ នៃពុទ្ធសករាជនោះឯង។
1 Answer