នៅក្នុងសង្គមមួយតែងតែមានរឿងរ៉ាវ បញ្ហាឬការបង្កនូវទំនាស់ទាស់ទែងគ្នាមិនចេះចប់មិនចះហើយ បុគ្គលខ្លះតែងគិតអំពីប្រយោជន៍ផ្ទាល់ខ្លួនជាធំដោយមិនខ្វល់ពីប្រយោជន៍ជាតិឬប្រយោជន៍របស់អ្នកដទៃឡើយ រឿងរ៉ាវខ្លះអាចឈានទៅរកការប្រើប្រាស់នូវអំពើហិង្សាបង្កជារបួសស្នាមផ្សេងៗ ហើយខ្លះទៀតអាចឈានទៅរកការកាប់សម្លាប់ក៏មានដែលផ្ទុយទៅនឹងច្បាប់របស់ប្រទេសជាតិ។ ជាទូទៅនៅពេលដែលមានរឿងរ៉ាវឬរឿងក្ដីមួយកើតឡើង ពួកគេទាំងនោះតែងតែទៅប្ដឹងផ្ដល់ដល់អាជ្ញាធរថ្នាក់មូលដ្ឋានដើម្បីជួយសម្របសម្រួលនិងជួយដោះស្រាយ ប៉ុន្តែក្នុងករណីដែលអាជ្ញាធរថ្នាក់មូលដ្ឋានមិនអាចជួយដោះស្រាយបាន ពួកគេទាំងនោះតែងតែទៅដាក់ពាក្យបណ្ដឹងទៅតុលាការដើម្បីឱ្យតុលាការជួយដោះស្រាយរកយុត្តិធម៌រៀងៗខ្លួន។ជាចុងក្រោយមានតែស្ថាប័នតុលាការតែមួយគត់ដែលជាស្ថាប័នឯករាជ្យដែលអាចជួយរកយុត្តិធម៌ឱ្យពួកគេបាន។
ផ្អែកលើអត្ថបទខ្លីខាងលើនេះ ចូរឆ្លើយសំណួរខាងក្រោម៖
ក. តើអត្ថបទខាងលើនេះចង់បង្ហាញអ្នកអំពីអ្វី?
Dy RatanakTeacher
1 Answer