ដើម្បីមានលទ្ធភាពក្នុងពេលសម្រាលកូនគឺសុខសប្បាយទាំងម្តាយនិងកូនស្រី្តត្រូវបំពេញចំណុចមួយចំនួនដូចខាងក្រោម ៖
• កុំសម្លាប់សត្វតូច ធំ
• កុំក្តិចត្រួយឈើ និងអន្លក់
• កុំហូបបបរ
• កុំទទួលទានគ្រឿងហឹរ
• កុំស្តាប់រឿងនិទានអំពី ខ្មោចបិសាច
• កុំស្លៀកពាក់រឹតរួតខ្លាំងពេក
• កុំំឈោងដៃយករបស់ណាដែលខ្ពស់ពេកនាំឲ្យរបូតទង់សុខពីកូន
• កុំដេកថ្ងៃ កុំងូតទឹកយប់កូនថ្លោសពិបាកកើត
• កុំអង្គុយនៅមាត់ទ្វារ ឬមាត់ជណ្តើរ
• កុំដេកដង្អក់ត្រូវរហ័សរហួនក្រោកមុនប្តី
• ត្រូវទៅពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាពតាមពេលកំណត់ជាទៀងទាត់
• ត្រូវទៅសម្រាលកូននៅឯមណ្ឌលសុខភាព ឬ មន្ទីរពេទ្យដែលមានឯកទេសត្រឹមត្រូវ
• រៀបការត្រូវគ្រប់អាយុតាមច្បាប់ប្រទេសបានកំណត់
• បរិភោគបបរអារហារឲ្យមានតុល្យភាពតាមក្បួនវេជ្ជសាស្រ្ត ។
សរុបមក ចំណុចខាងលើទាំងអស់នេះគឺ តាមទំនៀមទំលាប់ខ្មែរពីបុរាណមួយចំននួន និងមួយចំនួនតាមសម័យវិទ្យាសាស្រ្តទំនើបបច្ចុប្បន្នខ្លះ ។
G KnowLecturer