តាមទស្សនៈមួយចំនួនស្តីពីសេរីភាព គេបានបែងចែកសេរីភាពជា ៤ យ៉ាងតាមប្រភេទដូចខាងក្រោម ៖
ក. សេរីភាពធម្មជាតិ គឺ គ្មានការគំរាមកំហែង និងការបង្ខិតបង្ខំពីអ្នកដទៃ។ អាចធ្វើអ្វីៗបានតាមធម្មជាតិ ឬតាមឆន្ទៈរបស់មនុស្សម្នាក់ៗ ។ គ្មានឧបសគ្គមករារាំងមនសិការរបស់គេម្នាក់ៗ និងធ្វើកិច្ចការដោយសេរី ។
ខ. សេរីភាពពលរដ្ឋ ៖ ប្រជាពលរដ្ឋម្នាក់ៗមានសេរីភាពធ្វើអ្វីៗ បានគ្រប់យ៉ាងតាមចិត្តប្រាថ្នារបស់ខ្លួន ដោយច្បាប់អនុញ្ញាត ។ ការអនុវត្តច្បាប់ ត្រូវមានភាពយុត្តិធម៌ និងប្រជាធិបតេយ្យ ។
គ. សេរីភាពនយោបាយ ៖ ពលរដ្ឋម្នាក់ៗ មានសេរីភាពក្នុងការធ្វើនយោបាយ ឱ្យតែនយោបាយនោះ អាចធ្វើឱ្យប្រជាពលរដ្ឋបានសេចក្តីសុខចម្រើន សម្បូរសប្បាយក្នុងស្ថានភាពមួយដ៏ប្រសើរ ។ សេរីភាពនយោបាយឋិតនៅលើការអនុញ្ញាតឱ្យប្រជាពលរដ្ឋបានជួបប្រជុំគ្នា អាចបង្កើតសមាគមមានសិទ្ធិបញ្ចេញមតិយោបល់និងសិទ្ធិសរសេរអត្ថបទ ។
ឃ. សេរីភាពសេដ្ឋកិច្ច ៖ ពលរដ្ឋម្នាក់ៗមានសេរីភាពប្រកបវិជ្ជាជីវៈបានតាមចំណូលចិត្តរបស់ខ្លួន ។ ប្រជាពលរដ្ឋគ្រប់រូបមានសេរីភាពគ្រប់បែបយ៉ាងប៉ុន្តែសិ្ថតនៅក្នុងរង្វង់ច្បាប់ ។ ប្រសិនបើបើគេប្រើសេរីភាពហួសព្រំដែនច្បាប់កំណត់ នោះនឹងមានឈ្មោះថាជាអ្នករំលោភច្បាប់ រំលោភលើសិទ្ធិនិងភារកិច្ចតួនាទីរបស់អ្នកដទៃនឹងនាំឱ្យកើតមានភាពអនាធិបតេយ្យបក្សពួកនិយម អំណាចផ្តាត់ការ និងធ្វើឱ្យសង្គមគ្មានសន្តិសុខ និងអស្ថិរភាព ។
G KnowLecturer