សេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សពាក់ព័ន្ធនឹងសិទ្ធិនារីមាន ៣០ មាត្រា ។ មាត្រាដែលពាក់ព័ន្ធនឹងសិទ្ធិនារីមានដូចខាងក្រោម
• មាត្រា ១ ៖ មនុស្សទាំងអសស់កើតមានសេរីភាព និងសមត្ថភាពក្នុងផ្នែកសេចក្តីថ្លៃថ្នូរនិងសិទ្ធិ មនុស្សមានវិចារណញ្ញាណ និងសតិសម្យជញ្ជៈ ហើយគប្បីប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកក្នុងស្មារតីភាតរភាព
• មាត្រា ៣ ៖ បុគ្គលម្នាក់ៗមានសិទ្ធិរស់រានមានជីវិត សេរីភាព និងសន្តិសុខផ្ទាល់ខ្លួន
• មត្រា ៧ ៖ ជនគ្រប់រូបមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ និងមានសិទ្ធិទទួលការការពារពីរច្បាប់ស្មើៗគ្មានដោយគ្មានការរើសអើង ។ មនុស្សគ្រប់រូបមានសិទ្ធិការការពារស្មើៗគ្នាប្រឆាំងនឹងការការរើសអើងណាដែលរំលោភសេចក្តីប្រកាសនេះ ព្រមទាំងប្រឆាំងនឹងការញុះញង់ឱ្យមានការរើសអើង
• មាត្រា ១៦ ៖ មនុស្សប្រុសស្រីដល់អាយុគ្រប់ការមានសិទ្ធិរៀបអាពាហ៍ពិពាហ៍និងកសាងគ្រួសារដោយមិនប្រកាន់ពូជសាសន៍សញ្ជាតិ ឬសាសនាឡើយ ។ មនុស្សប្រុសស្រីមានសិទ្ធិស្មើគ្នាក្នុងការរៀបអាពាហ៍ពិពាហ៍ក្នុងចំណងអាពាហ៍ពិពាហ៍ និងក្នុងពេលរំលាយចំណងអាពាហ៍ពិពាហ៍ ។ អាពាហ៍ពិពាហ៍អាចប្រព្រឹត្តទៅបានលុះត្រាតែមានព្រមព្រៀងដោយសេរីនិងពេញលេញពីអនាគតប្តីប្រពន្ធ
• មាត្រា ២៣ ៖ មនុស្សគ្រប់រូបមានសិទ្ធិមានការងារធ្វើ ជ្រើសរើសការងារដោយសេរី ទទួលលក្ខខណ្ឌការងារត្រឹមត្រូវ និងពេញចិត្ត និងមានការការពារប្រឆាំងនឹងភាពអត់ការងារធ្វើ ។ មនុស្សគ្រប់រូបមានសិទ្ធិទទួលប្រាក់បៀវត្សស្មើគ្នា ចំពោះការងារដូចគ្នាដោយគ្មានការរើសអើង ។ អ្នកធ្វើការងារមានសិទ្ធិទទួលបានលាភសក្ការៈដោយសមធម៌ និងពេញចិត្តដើម្បីធានាអសត្ថិភាពរស់នៅរបស់ខ្លួននិងគ្រួសារឱ្យសមស្រប និងសេចក្តីថ្លៃថ្នូរនៃមនុស្សនឹងត្រូវបានបំពេញបន្ថែមទៀតដោយមធ្យោបាយផ្សេងៗនៃការការពារផ្នែកសង្គមប្រសិនបើចាំបាច់ ។ មនុស្សគ្រប់រូបមានសិទ្ធិបង្កើតសហជីព និងចូលរួមក្នុសហជីពដើម្បីការពារផលប្រយោជន៍របស់ខ្លួន
• មាត្រា ២៥ ៖ មនុស្សគ្រប់រូបមានសិទ្ធិទទួលបានកម្រិតជីវភាពគ្រប់គ្រាន់ដើម្បីធានាសុខភាព និងសុខមាលភាពរបស់ខ្លួន និងគ្រួសាររួមមានចំណីអាហារ សម្លៀកបំពាក់ លំនៅដ្ឋាន ការថែទាំសុខភាពនិងសេវាសង្គមកិច្ចចាំបាច់ផ្សេងៗទៀត។ មនុស្សគ្រប់រូបមានសិទ្ធិទទួលបានការរគាំពារនៅពេលគ្មានការងារធ្វើ មានជំងឺពិការ មេម៉ាយ ពោះម៉ាយ ចាស់ជរា ឬនៅពេលបាត់បង់មធ្យោបាយធានាជីវភាពដែលបណ្តាលមកពីកាលៈទេសៈផុតពីឆន្ទៈរបស់ខ្លួន ។ មាតុភាព និងកុមារភាពមានសិទ្ធិទទួលជំនួយ និងការថែទាំពិសេសកុមារគ្រប់រូបនោះកើតពីឪពុកម្តាយមានខាន់ស្លា ឬឥតខាន់ស្លាក្តីត្រូវទទួលបានការពារខាងសង្គមកិច្ចដូចគ្នា
• មាត្រា ២៦ ៖ មនុស្សគ្រប់រូបមានសិទ្ធិទទួលបានការអប់រំ ។ ការអប់រំត្រូវឥតបង់ថ្លៃយ៉ាងហោចណាស់សម្រាប់ការអប់រំបឋមសិក្សា និងអប់រំមូលដ្ឋាន ។ ការអប់រំបឋមសិក្សា គឺជាកាតព្វកិច្ច ។ ការអប់រំខាងបច្ចេកទេស និងវិជ្ជាជីវៈត្រូវរៀបចំឱ្យមានជាទូទៅ ។ ការអប់រំឩត្តមសិក្សាត្រូវបើកឱ្យចូលរៀនស្មើភាពគ្នា ដោយឈរលើមូលដ្ឋានសមភាព ។ ការអប់រំត្រូវសំដៅទៅរកការរីកលូតលាស់ពេញលេញនៃបុគ្គលិកលក្ខណៈរបស់មនុស្សនិងពង្រឹងការគោរពសិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋានការអប់រំមនុស្ស និងពង្រឹងការគោរពសិទ្ធិមនុស្សនិងសេរីភាពមូលដ្ឋានការអប់រំនេះត្រូវលើកកម្ពស់ការយល់ដឹងការអត់ឱនអធ្យាស្រ័យគ្នា និងមិត្តភាពរវាងប្រជាតិ និងក្រុមពូជសាសន៍ឬក្រុមសាសនាទាំងអស់ព្រមទាំងការអភិវឌ្ឍសកម្មភាពរបស់អង្គការសហប្រជាជាតិក្នុងការថែរក្សាសន្តិភាព ។ មាតាបិតាមានសិទ្ធិជាអាទិភាពក្នុងការជ្រើសរើសប្រភេទនៃការអប់រំសម្រាប់បុត្រធីតារបស់ខ្លួន ។ មាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាក៏បានចែងទាក់ទងនឹងានារីដែរដូចជា
• មាត្រា ៤៥ ការរើសអើងគ្រប់ប្រភេទប្រឆាំងនឹងនារីភេទត្រូវបំបាត់ចោល ។ ការធ្វើអាជីវកម្មលើការងាររបស់នារីត្រូវបានហាមឃាត់ ។ បុរស និងនារីមានសិទ្ធិស្មើគ្នាក្នុងគ្រប់វិស័យទាំងអស់ជាពិសេសក្នុងអាពាហ៍ពិពាហ៍ និងគ្រួសារ ។ អាពាហ៍ពិពាហ៍ត្រូវធ្វើតាមលក្ខណៈដែលមានចែងក្នុងច្បាប់ និងតាមគោលការណ៍ស្ម័ត្រចិត្តប្តីមួយប្រពន្ធមួយ
• មាត្រា ៤៦ អំពើលក់ដូរមនុស្សអំពើធ្វើអាជីវកម្មផ្នែកពេស្យាកម្ម និងអំពើអាសអាកាសដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់នារីត្រូវហាមឃាត់ ។ ត្រូវហាមឃាត់មិនឱ្យមានការបញ្ឈប់នារីពីការងារដោយមូលហេតុមានគត៌ ។ នារីមានសិទ្ធិឈប់សម្រាក ។
G KnowLecturer