សុផា គឺជាសិស្សថ្នាក់ទី៩ ក នៃវិទ្យាល័យព្រះអាទិត្យ។ ថ្ងៃមួយពេលនាងត្រឡប់មកពីសាលារៀនវិញ ម្តាយនាងបានប្រាប់ នាងថា ចុងសប្តាហ៍នេះ គ្រួសាររបស់នាង ត្រូវធ្វើដំណើរទៅកាន់ ខេត្តសៀមរាប ដើម្បីទៅសួរសុខទុក្ខ លោកយាយរបស់នាង ដែលខកខានមិនបានជួបគាត់ ជិតមួយឆ្នាំហើយ។ សុផា សប្បាយចិត្តយ៉ាងខ្លាំង ហើយក៏ប្រញ៉ាប់ដូរសំលៀកបំពាក់ រៀប ចំកាតាបទុកដាក់ និងរកមើលថាគួរយកខោអាវណាខ្លះដើម្បី រៀបចំដាក់ក្នុងវ៉ាលី។ ចុងសប្តាហ៍ក៏បានមកដល់ គ្រួសារក៏បាន ធ្វើដំណើរទៅខេត្តសៀមរាបតាមរយៈឡានផ្ទាល់ខ្លួន។ នៅពេល ដល់ផ្ទះយាយ សុផាបានចុះពីលើឡាន ហើយជម្រាបសួរលោក យាយ ព្រមទាំងលើកដៃសំពះ ដោយដាក់ម្រាមដៃកណ្តាល ត្រឹម គល់ចិញ្ចើម។
តើសុផាសំពះរបៀបនេះ ត្រឹមត្រូវដែរឬទេ? ហេតុអ្វី?
San ThearaBegginer
1 Answer