សារពាង្គកាយមនុស្សមានមានប្រព័ន្ធសរីរាង្គដូចជា ៖
a) ប្រព័ន្ធសាច់ដុំ : មានសាច់ដុំនិងឆ្អឹង។ វាមាននាទីជួយសារពាង្គកាយធ្វើចលនា។
b) ប្រព័ន្ធរំលាយអាហារ : មាត់ បំពង់អាហារ ក្រពះ ពោះវៀនតូច ពោះវៀនធំ ទ្វារធំ និងក្រពេញរំលាយអាហារ។ វាមាននាទី រំលាយអាហារដែលយើងបរិភោគ ឲ្យទៅជាសារធាតុចិញ្ចឹមសម្រាប់សារពាង្គកាយនិងបញ្ចេញកាកសំណល់ទៅក្រៅ។
c) ប្រដាប់បញ្ចេញចោល : មានតម្រង់នោម២ បំពង់បង្ហូរនោម និងក្រពេញញើស។
d) ប្រដាប់បន្តពូជ : មាននាទីបង្កកំណើតដើម្បីរក្សាពូជឲ្យគង់វង្សទៅថ្ងៃក្រោយ។
e) ប្រដាប់ដង្ហើម : មានសួតនិងបំពង់ខ្យល់។វាមាននាទីក្នុងដំណើរបណ្ដូរឧស្ម័នរវាងសារពាង្គ-កាយនិងបរិយាកាស។
f) ប្រដាប់របត់ឈាម:មានបេះដូងនិងសរសៃឈាម។ វាមាននាទីដឹកនាំសារធាតុចិញ្ចឹម ឧស្ម័នអុកស៊ីសែនឧស្ម័នឧស្ម័នកាបូនិចនិងកាកសំណល់។
g) ប្រព័ន្ធប្រសាទ :មានខួរក្បាល ខួរឆ្អឹងខ្នង និងសរសៃប្រសាទ។ វាមាននាទីបញ្ជារាល់សកម្មភាពរបស់សរីរាង្គទាំងអស់ ដើម្បីធ្វើឲ្យសារពាង្គកាយសម្របទៅនិងបម្រែបម្រួលរបស់មជ្ឈដ្ឋានខាងក្រៅ។
Sin ChannakTeacher
1 Answer