ករណីសិក្សា
សុភាក់ជាកុមារីរៀនថ្នាក់ទី៧ នាងជាបុគ្គលដែលរៀនពូកែ មានឬកពារសមរម្យ ព្រមទាំងមានទំនាក់ទំនងល្អជាមួយមិត្តភក្តិគ្រប់គ្នានិងលោកគ្រូអ្នកគ្រូផង។ នេះជាហេតុដែលធ្វើសិស្សក្នុងថ្នាក់បោះឆ្នោតឱ្យនាងក្លាយជាប្រធានថ្នាក់ ចាត់តាំងពីនាងក្លាយជាប្រធានថ្នាក់ នាងបានបំពេញតួនាទីបានយ៉ាងល្អពិសេសឆ្លៀតជួយបង្រៀនបន្តដល់ធារី និងសុវណ្ណដែលពួកគេទាំងពីរនាក់រៀនមិនទាន់ដោយអវត្តមានច្រើននៅសាលា។ សុភាក់មានក្តីបារម្ភ និងបានបបួលមិត្តភក្តិផ្សេងទៀតដើម្បីទៅដល់ផ្ទះរបស់ធារី និងសុវណ្ណបានរកឃើញថាពួកគេទាំងរវល់ខ្លាំងជាមួយនឹងទំនួលខុសត្រូវនៅផ្ទះខ្លាំងពេកដែលឪពុកម្តាយមិនបានឱ្យតម្លៃលើការអប់រំ។ បែបនេះទើបធ្វើសុភាក់យោគយល់ មិនដាក់វត្តមានរបស់មិត្តទាំងពីរជាញឹកញាប់និងការពារជំនួសនៅមុខគ្រូម្តងម្កាលផង។ ថ្ងៃមួយធារីនិងសុវណ្ណដោយសារតែជាមួយស្ថានភាពតានតឹងក្នុងគ្រួសារ និងរៀនមិនខ្សោយផង ក៏បបួលគ្នារត់គេងទៅធ្វើការនៅទីក្រុង ហើយសុភាក់មិនដាក់អវត្តមានដូចសព្វដង រហូតដល់ថ្ងៃស្អែកក៏មិនដាក់ដែរ។ អាណាព្យាបាលធារី និងសុវណ្ណបានទៅដល់សាលាដើម្បីសួរពីព័ត៌មានពីកូន ព្រោះយល់ថាមករៀនតែមិនឃើញត្រឡប់ទៅផ្ទះកាលពីល្ងាច រឿងនេះបានធ្វើឱ្យគ្រូបន្ទប់ថ្នាក់ទៅស្វែងរកព័ត៌មានពីប្រធានថ្នាក់ទើបបានដឹងថា សុភាក់តែងតែលាក់បាំងរឿងមិត្តភក្តិទាំងពីរអវត្តមានជាញឹកញាប់ ហើយរឿងនេះបានឱ្យធ្វើមានបញ្ហាធ្ងន់ធ្ងរ ហើយសុភាក់មានវិប្បដិសេរីយ៉ាងខ្លាំង។
១. តើសាច់រឿងផ្តល់តម្លៃអប់រំអ្វីខ្លះដល់ប្អូនៗ? ប្រសិនជាប្អូនជាសុភាក់វិញតើប្អូននឹងធ្វើដូចម្តេច?
២. តើតំណាងសិស្ស ឬប្រធានថ្នាក់ត្រូវមានតួនាទី និងភារកិច្ចអ្វីខ្លះ? តើសិស្សម្នាក់ៗត្រូវមានតួនាទីអ្វីខ្លះចូលរួមក្នុងការងារសាលា និងការសិក្សារបស់ខ្លួន?
Dak RomneaTeacher
1 Answer