ធាតុផ្សំនៃវប្បធម៌មានដូចខាងក្រោម ៖
• និមិត្តសញ្ញា ជាអ្វីមួយដែលជានិមិត្តរូបដែលតំណាងឪ្យអ្វីផ្សេងទៀតជាច្រើន ។
• ភាសា ជាមធ្យោបាយដែលធ្វើឪ្យមនុស្សយើងអាចផ្ទេរ និងបង្កើតបាននូវនិមិត្តសញ្ញាណីជំនាន់មួយទៅជំនាន់មួយទៀត ហើយភាសាក៏ធ្វើឪ្យមនុស្សមានការផ្លាស់ប្ដូរទស្សនៈ គំនិត ការព្រួយបារម្ភ បំណងប្រាថ្នា និងបទេពិសោធន៍ជាមួយគ្នា ។
• តម្លៃ ជាស្ដង់ដាទាំងឡាយណា ដែលក្រុមឬ សង្គមមួយកំណត់ពីអ្វីមួយដែលសង្គមមួយចាត់ទុកថាសមរម្យ និងល្អ ។
• បទដ្ឋាន ជាវិធានដែលរួមចំណែកក្នុងការដាក់កំរិតចំពោះឥរិយាបថរបស់បុគ្គលឪ្យអនុវត្តតាមខ្នាតគំរូសង្គមអំពីអ្វីដែលសង្គមអាចយកបានឬមិនបាន ហើយបទដ្ឋានបង្កើតឡើងដើម្បីការពារសណ្ដាប់ធ្នាប់សង្គមទាំងមូលឪ្យមានសន្ដិសុខ ។
• Sanctions ជានីតិវិធីដែលសង្គមប្រើប្រាស់សំរាប់ពង្រីងការអនុវត្តបទដ្ឋាន ផ្ដល់ការផ្តន្ទាទោស ឬការរង្វាន់ ។
G KnowLecturer