សភានៅក្នុងរបបសាធារណៈរដ្ឋទី ៤ មានអំណាចជ្រើសរើសនាយករដ្ឋមន្ដ្រីដែលមានអាណត្តិ៥ឆ្នាំ និងត្រួតពិនិត្យជាប្រចាំនូវសកម្មភាពនយោបាយដោយសភា ហើយសភាអាចដកហូតតំណែងគ្រប់ពេលវេលា បើសិនជាមានកំហុសឆ្គង ។ ដូច្នេះរបបនេះប្រគល់អំណាចធំធេងដល់សភាក្នុងការកំណត់អំណាចនីតិប្រតិបត្តិចំណែកឯប្រធានាធិបតីវិញក៏ជ្រើសតាំងដោយសភាដែលសម្រាប់អាណត្តិ៧ឆ្នាំ ។