សង្រ្គាមស៊ីវិលពីឆ្នាំ ១៩៧០-១៩៧៥ ធ្វើឪ្យមានការខូចខាតនិងផ្ដល់ផលវិបាកដល់ប្រទេសកម្ពុជាដូចជា ៖
• ប្រជាជនបាត់បង់ជីវិតជាងមួយលាននាក់
• អន្តរាយផ្លូវថ្នល់ និងស្ពានពី ៧០%-៨០%
• វាលស្រែចំការក្លាយជាចំការមីន និងរណ្ដៅគ្រាប់បែបបេ៥២
• រោងចក្រឧស្សាហកម្ម ៧៥%ត្រូវបំផ្លាញ
• ចំការកៅស៊ូត្រូវបាត់បង់
• គ្រឹះស្ថានសិក្សានៅតំបន់រំដោះ និងតំបន់ប្រទាញប្រទង់ទាំងអស់ ត្រូវបិទទ្វារ
• កើតមានអំពើពុករលួយក្នុងរដ្ឋាភិបាល លន់ នល់
• បន្សល់ទុកស្រ្ដីមេម៉ាយ ក្មេងកំព្រារាប់ម៉ឺននាក់ និងមានអ្នកជម្ងឺ របួស ពិការច្រើនពាក់នាក់
• ប្រជាជនជួយគ្រោះទុរ្ភិក្ស
• សេដ្ឋកិច្ចត្រូវរះស្ទះអតិផរណាប្រាក់រៀល ចេះតែបន្ដ រីឯតម្លៃទំនិញចេះតែឡើងថ្លៃហួសកម្រិត
• បំផ្លាយហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច សង្គម ថែមទាំងបានបំផ្លាញ ឬស គល់ ប្រព័ន្ធអប់រំខ្ទេចខ្ចីដូចជាសាលារៀន គ្រឹះស្ថានសិក្សា វត្តអារាម និងធនធានមនុស្ស ធ្វើឪ្យការអភិវឌ្ឍជាតិមិនអាចប្រព្រឹត្តទៅបាន។
SarinLecturer