សង្រ្គាមលោកលើកទី២ បានចាប់ផ្ដើមពីឆ្នាំ ១៩៣៩ ដល់ឆ្នាំ ១៩៤៥ ។ មូលហេតុសំខាន់ៗ ដែលធ្វើឪ្យសង្រ្គាមនោះកើតឡើងគឺ៖
• បញ្ហាសេដ្ឋកិច្ច អាឡឺម៉ង់បានក្លាយជាអំណាចមួយយ៉ាងរឹងមាំ នៅក្នុងចំណោមប្រទេសនៅអឺរ៉ុប ហើយស្វែងរកទីផ្សារពិភពលោក ដើម្បីលក់ផលិតផលរបស់ខ្លួន ដែលធ្វើឪ្យប៉ះពាល់ទីផ្សារពិភពលោករបស់ពួក អង់គ្លេស បារាំងនិងអាមេរិក។
• បញ្ហានយោបាយ ការចុះខ្សោយនៃសង្គមប្រជាជាតិធ្វើឪ្យ អាឡឺម៉ង ហែកសន្ធិសញ្ញាក្រុងវែសៃចោល ដើម្បីសម្រេចនយោបាយត្រួតត្រាពិភពលោក។
• បញ្ហាយោធា កងទ័ពអាឡឺម៉ង បានប្រែក្លាយទៅជាកងទ័ពមួយយ៉ាងសាហាវឃោឃៅខ្លាំងពូកែ បំពាក់ដោយអាវុធយុទ្ធភណ្ឌទំនើបៗមានការហ្វឹកហាត់យ៉ាងតឹងរឹង។
Kann RathaTeacher