វិមជ្ឍការ គឺជាការផ្ទេរអំណាច និងការទទួលខុសត្រូវលើមុខងារសារធារណៈពីរដ្ឋបាល កណ្តាលទៅអង្គភាពជំនាញរបស់ក្រសួងនៅអង្គភាពក្រោមបង្គាប់ និងរដ្ឋបាលមូលដ្ឋានដើម្បីធានាគុណភាព ប្រសិទ្ធិភាព នៃប្រព័ន្ធអភិបាលកិច្ច ការកើនឡើងនូវសិទ្ធិអំណាច និងសមត្ថភាពនៃកម្រិត ថ្នាក់ផ្សេងៗរបស់រដ្ឋបាលជាតិ ។
បង្ហាញពីការខុសគ្នារវាងវិមជ្ឍការ និងវិសហមជ្ឍការ ៖
វិមជ្ឍការ
• គោលបំណងដើម្បីឲ្យប្រសើរឡើងនូវការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ និងអភិបាលកិច្ចល្អនៅថ្នាក់រដ្ឋបាលក្រោមជាតិ
• អង្គភាពអនុវត្ត គឺជានិតិបុគ្គលដាច់ដោយឡែក
• មានតំណាងកើតចេញពីការបោះឆ្នោតផ្ទាល់តាមបែបប្រជាធិបតេយ្យ
• ធ្វើជាតំណាងរបស់អ្នកបោះឆ្នោត
• ទទួលខុសត្រូវផ្ទាល់ចំពោះអ្នកបោះឆ្នោត និងប្រយោលចំពោះរដ្ឋាភិបាល
• តម្រូវឲ្យមានការចូលរួមពីប្រជាពលរដ្ឋ
• មានភាពជាម្ចាស់ក្នុងការអនុវត្តផែនការអភិវឌ្ឍ ។
វិសហមជ្ឍការ
• គោលបំណងដើម្បីបងិ្ខតកាតទទួលខុសត្រូវ របស់រដ្ឋឲ្យនៅជិតប្រជាពលរដ្ឋ និងធ្វើឲ្យការ ផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋកាន់តែរហ័ស និងមានប្រសិទ្ធិភាព
• អង្គភាពអនុវត្តមិនមែន ជានិតិបុគ្គលដាច់ដោយឡែកពីថ្នាក់ជាតិទេ
• មន្រី្តអនុវត្តកើតចេញពីការតែងតាំង
• ធ្វើជាតំណាងរដ្ឋាភិបាលថ្នាក់ជាតិ
• ទទួលខុសត្រូវផ្ទាល់ចំពោះរដ្ឋាភិបាលថ្នាក់ជាតិ
• មិនតម្រូវឲ្យមានការចូលរួមពីប្រជាពលរដ្ឋឡើយ
• អនុវត្តក្នុងនាមស្ថាប័នដែលធ្វើប្រតិភូកម្ម ។
G KnowLecturer