ក្នុងនយោបាយអន្ដរជាតិ រដ្ឋមានតួនាទីដូចតទៅ ៖
• ជំហរដ៏សំខាន់របស់រដ្ឋគឺ អធិបតេយ្យភាពដែលជាគោលការណ៍កំណងត់នូវអំណាចដ៏ខ្ពស់បំផុតនៅលើទឹកដីនិងប្រជាជនដែលរដ្ឋគ្រប់គ្រង ។ ត្រង់នេះរដ្ឋជាឧបករណ៍ផ្គាច់លារក្នុងការការពារបូរណភាពទឹកដីខ្លួន ។
• រដ្ឋជាផ្នែកមួយនៃសហគមន៍អន្ដរជាតិ ប៉ុន្ដែរដ្ឋនីមួយៗមានព្រំដែនសកម្មភាពរបស់ខ្លួនច្បាស់លាស់ ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ និងក្នុងការប្រកួតប្រជែងគ្នាដើម្បីផលប្រយោជន៍ជាតិរៀងៗខ្លួន
• រដ្ឋមានតួនាទីក្នុងការផ្លាស់ប្តូរ បញ្ចូលកម្លាំងពលករទៅបពេញការងារក្រៅប្រទេសនិងការពារពួកគេគ្រប់ពេលវេលាស្របទៅតាមច្បាប់ ។
• រដ្ឋតែងតែរកមធ្យោបាយគ្រប់បែបយ៉ាង ដើម្បីរក្សាតុល្យភាពរវាងកំណើនសេដ្ឋកិច្ចសេរីអន្តរជាតិជាមួយនឹងសេដ្ឋកិច្ចជាតិ
• កិច្ចសហប្រតិបត្តិការអន្ដរជាតិរវាងធនាគារឯកជនក្ដី ឬធនាគារជាតិ ក្ដីត្រូវគេទទួលស្គាល់ថាជាជាតិព្រមព្រៀងពហុជាតិ ប៉ុន្ដែទោះបីជាយ៉ាងណាក៏ដោយ ក៏ត្រូវតែទទួលស្គាល់ពីតួនាទីគ្រប់គ្រងរបសដ់រដ្ឋផងដែរ ដែលក្នុងនោះមានការទទួលខុសត្រូវ ក្នុងការសម្រប់សម្រួល និងត្រួតពិនិត្យពីស្ថានហិរញ្ញវត្ថុជាតិដែលបំពេញការងារសម្រាប់រដ្ឋាភិបាលជាដើម ។
ProwatLecturer