ដើម្បីការពារបរិស្ថាននៅជុំវិញផ្ទះ សាលារៀន និងទីធ្លាសាធារណៈ យើងត្រូវ៖
ជុំវិញផ្ទះ
• សំអាតផ្ទះ
• រៀបចំប្រដាប់ប្រដា សម្ភារៈផ្សេងៗឲ្យមានសណ្តាប់ធ្នាប់។
• មិនចោលសំរាមពាលវាលពាសកាល
• នៅខាងក្រៅផ្ទះ ត្រូវធ្វើយ៉ាងណាដើម្បីបំបាត់ភក់ជ្រាំនៅជុំវិញ
• ត្រូវដាំដើមឈើជុំវិញផ្ទះឲ្យស្រស់បំព្រង
• លំនៅដ្ឋានត្រូវបើកទ្វារបង្អួច ដើម្បីឲ្យមានខ្យល់អាកាសគ្រប់គ្រាន់ និងពន្លឺអាចចេញចូលបាន។
ក្នុងសាលារៀន
• ថែរក្សានិងការពារអគារសិក្សាទាំងអស់
• បោសសំអាតទីធ្លាជុំវិញបរិវេនសាលា និងក្នុងថ្នាក់ឲ្យបានស្អាត
• បង្កើតឲ្យមានធុងសំរាម និងមានបង្គន់អនាម័យឲ្យបានគ្រប់គ្រាន់
• បង្កើតសួនច្បារ និងដាំដើមឈើឲ្យមានភាពស្រស់បំព្រង។
ទីសាធារណៈ
• ហាមចោលសំរាម និងកាកសំណល់តាមទីសាធារណៈ
• អប់រំប្រជាពលរដ្ឋឲ្យយល់ដឹងពីបរិស្ថាន(អនាម័យខ្លួនប្រាណ ផ្ទះ និងទីសាធារណៈ)
• ចេះថែរក្សា និងស្រលាញ់ទ្រព្យសាធារណៈ
• ជួយថែរក្សា និងការពាររមណីដ្ឋាននានា(រុក្ខជាតិ សត្វ…)។