យុទ្ធសាស្រ្តជាតិកាត់បន្ថយភាពក្រីក្រ ដែលរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ មានគោលដៅគន្លឹះចម្បងៗគឺ៖
• ទី១ ពង្រឹងសន្តិភាព សន្តិសុខ ស្ថេរភាព និងសណ្តាប់ធ្នាប់សង្គម តាមរយៈវិធានការជាក់ស្តែងនានា សំដៅលើការលើកស្ទួយនីតិរដ្ឋការពារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដើម្បីបង្កើតឡើងនូវបរិស្ថាននយោបាយ និងសន្តិសុខ ដែលអនុគ្រោះសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចិរភាពនៅក្នុងរយៈពេលវែង
• ទី២ ធានាបាននុវកំណើនសេដ្ឋកិច្ចប្រកបដោយចិរភាពក្នុងរយៈពេលវែងក្នុងអត្រាខ្ពស់ពី ៦ទៅ៧ ភាគរយក្នុងមួយឆ្នាំ
• ទី៣ បែងចែកផ្លែផ្កានសកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌រវាងអ្នកមាន និងអ្នកក្ររវាងអ្នកទីក្រុងនិងជនបទ រវាងស្រ្តីនិងបុរស
• ទី៤ ធានាគ្រប់គ្រង និងប្រើប្រាស់ប្រកបដោយចិរភាព និងនិរន្តរភាពនូវបរិស្ថាន និងធនធានធម្មជាតិ ។
G KnowLecturer