ម៉ាក់ម៉ាអាចកើតឡើងតាមវិធី ៣យ៉ាង គឺពេលសិលាទទួលរងកម្តៅ ពេលសម្ពាធថយចុះ និងសិលាផ្លាស់ប្តូរសមាសធាតុផ្សំ។
• សីតុណ្ហភាពៈ កំណើតសីតុណ្ហភាពនៅក្នុងសំបកផែនដីអាចបណ្តាលអោយរ៉ែក្នុងសិលារលាយ។ រ៉ែផ្សេងគ្នារលាយនៅសីតុណ្ហភាពខុសគ្នាដូច្នេះរ៉ែខ្លះអាចរលាយ រ៉ែខ្លះទៀតមិនរលាយ។
• សម្ពាធៈ សម្ពាធខ្លាំងក្នុងផែនដីធ្វើអោយរ៉ែស្ថិតក្នុងលក្ខណៈរឹង បើគ្មានសម្ពាធក្តៅរុលឡើងមកជិតផ្ទៃលើ សម្ពាធត្រូវបានថយចុះ ហើយរ៉ែអាចរលាយបាន។
• សមាសធាតុផ្សំៈ ពេលខ្លះសារធាតុរាវ ដូចជាទឹកនិងឧស្ម័នកាបូនិច ជ្រៀតចូលក្នុងសិលាកំពុងជិតរលាយ។ សារធាតុទាំងនេះបញ្ចុះចំនុចរលាយនៃសិលា ហើយកកើតជាម៉ាក់ម៉ា។