មូលហេតុដែលនាំឱ្យសិស្សរៀនខ្សោយគឺ ៖
ក. កត្តាខ្លួនឯង អត្តនោម័ត
• ខ្ជិលច្រអូស ៖ ខួរក្បាលឆ្អែតមិនអាចទទួលយកអ្វីបានទៀត
• លទ្ធភាពបញ្ញាខ្សោយ
• អាចទីតាំងខ្លួនឯងក្នុងគ្រួសារ(កូនពៅ កូនទោល កូនបង )
• ចូលចិត្តដើរលេងសប្បាយ ភ្លើតភ្លើនក្រៅសាលា
• សេបគប់មិត្តភក្រ្ត មិនល្អ ដែលមិនចូលសាលា
• គ្មានចិត្តចង់រៀន
• គិតថាការសិក្សាជារឿងមួយដែលពិបាក ហើយមិនសំខាន់ (មិនយល់ពីតម្លៃនៃការសិក្សា)
• ជាក្មេងទំនើង
• ជាក្មេងអស់សង្ឃឹមក្នុងជីវិត មានវិបត្តិផ្លូវចិត្ត រៀនមិនចូល
• មានជំងឺប្រចាំកាយ ឈឺច្រើន
• គ្មានគោលដៅនៃជីវិត ។
ខ. កត្តាក្រៅខ្លួន បរានុម័ត
+ បញ្ហា សាលារៀន
• សាលារៀននៅឆ្ងាយ គ្មានមធ្យោបាយធ្វើដំណើរទៅរៀន ឬក៏រស់នៅតំបន់ដាច់ស្រយ៉ាល
• សាលារៀនខ្វះសម្ភារ ខុសនិយាយគរុកោសល្យ
• គំនាបពីគ្រូពីបញ្ហាបង្រៀនគួរ លក់វិញ្ញាសា ឬឯកសារផ្សេងៗនាំឱ្យសិស្សគេចសាលា មិនចូលរៀន
• គ្រូខ្វះមនសិការវិជ្ជាជីវៈខ្វះគរុកោសល្យស្ទើរភ្លើង…។
+ គ្រួសារ
• ជីវភាពគ្រួសារក្រីក្រ ត្រូវជួយធ្វើការរកប្រាក់មកផ្គត់ផ្គង់គ្រួសារ
• មាតាបិតា ឬអាណាព្យាបាលមិនបានយកចិត្តទុកដាក់ក្នុងការសិក្សារបស់កូន
• កើតមានអំពើហិង្សាក្នុងគ្រួសារ វិបត្តិគ្រួសារ
• គ្រួសារមិនបានផ្តល់ការលើកទឹកចិត្តដល់កុមារដែលជាសិស្សក្នុងការសិក្សា ។
+ បរិយាកាសសង្គម
• ខ្វះការទទួលខុសត្រូវពីស្ថាប័ននានា
• តំបន់មានបញ្ហាអសន្តិសុខ នាំឱ្យសិស្សភ័យខ្លាចមិនចង់ទៅរៀន
• ភាពសម្បូរបែបនៃសម្ភារ ធ្វើឱ្យសិស្សភ្លើតភ្លើន មិនចង់រៀនចង់តែសប្បាយ ។