មាត្រាទី៣១ នៃរដ្ឋធម្មនុញ្ញអាស៊ានចែកថា “ប្រធានអាស៊ានត្រូវប្ដូរវេនគ្នារៀងរាល់ឆ្នាំ ទៅតាមលំដាប់អក្ខរក្រមនៃឈ្មោះជាភាសាអង់គ្លេសរបស់រដ្ឋជាសមាជិក” ហើយរដ្ឋសមាជិកដែលទទួលបានឋានៈជាប្រធានអាស៊ាននោះ ត្រូវធ្វើជាប្រធាននៃកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំមួយចំនួនទៀត។