Sign Up

Sign Up Now! Unlimited Questions and Answers Here.

Have an account? Sign In


Have an account? Sign In Now

Sign In

Find out unlimited questions & Answers, here is your right place.

Sign Up Here

Forgot Password?

Don't have account, Sign Up Here

Forgot Password

Lost your password? Please enter your email address. You will receive a link and will create a new password via email.

Have an account? Sign In Now

Sorry, you do not have a permission to ask a question, You must login to ask question.

Forgot Password?

Need An Account, Sign Up Here

Sorry, you do not have a permission to add a post.

Forgot Password?

Need An Account, Sign Up Here

Please briefly explain why you feel this question should be reported.

Please briefly explain why you feel this answer should be reported.

Please briefly explain why you feel this user should be reported.

Sign InSign Up

vrean.com

vrean.com Logo vrean.com Logo
Search
Ask A Question

Mobile menu

Close
Ask a Question
  • Terms of Use
  • Privacy Policy
  • Cookie Policy
G Know
  • 0
G KnowLecturer
Asked: March 11, 20222022-03-11T04:18:06+00:00 2022-03-11T04:18:06+00:00In: General Knowledge

តើប្រភេទប្រេតចែកចេញជាប៉ុន្មានពួក ? គឺអ្វីខ្លះ ? ចូរបញ្ជាក់ពីប្រភេទនៃប្រេតនៃប្រេតនីមួយៗ ។

  • 0

ប្រភេទប្រេត ក្នុងសំយុត្តនិកាយនិទានវគ្គ ប្រេតមាន ១២ ពួក ។
យោងតាមជំនឿនិងការរៀបរាប់ តំណាលតៗមកការតាំងឈ្មោះប្រេតទាំងនោះ គឺអាស្រ័យមកពីអំពើបាបកម្ម ដែលខ្លួនបានសាងពីជាតិមុនមក ។ ម៉្យាងវិញទៀតប្រេតខ្លះ ក៏មានរូបសញ្ញាផ្ទាល់របសស់ខ្លួនដែរ ។ បើតាមគម្ពីរព្រះពុទ្ធសាសនាបានចែងថា មនុស្សដែលស្លាប់ទៅតែងទៅកើតទីផ្សេងៗតាមកម្មរបស់ខ្លួន ។ មនុស្សចិត្តអាក្រក់ ដែលបានធ្វើបាបកម្មផ្សេងៗលុះស្លាប់ទៅតែងតែកើតជាប្រេត ៤ ប្រភេទ គឺ ប្រេតដែលចិញ្ចឹមជីវិតដោយខ្ទុះឈាម (សត្ថង្គប្រេត) ប្រេតស្រេកឃ្លានអាហារជានិច្ច (បព្វតង្គប្រេត) និងប្រេតដែលភ្លើងឆេះជានិច្ច (អគ្គិជាលមុខប្រេត) និងប្រេតដែលចិញ្ចឹមជីវិតដោយផលដែលបុគ្គលដទៃឩទ្ទិសទៅឱ្យ ។
ប្រេតទាំង១២ពួក ឬ១២ប្រភេទ រួមមាន៖
• ប្រភេទទី ១ វន្តាសប្រេត
គឺប្រេតស៊ីរបស់ដែលគេខ្ជាក់ចេញហើយ ។ ក្នុងតម្រាខ្មែរ ប្រេតនេះមានភ្នែកក្រលួង មានមុខក្រញូវ ដុះរោមច្រើនសម្រ៉ូវ មាត់រៀចកំប៉ូវ ខ្នងកោងកំពួរ សក់រួញក្រញង់ ដោះបប៉ោង ខ្លួនធំក្លិនខ្មួរ ដៃជើង ក្រញង់ ធ្មេញដុះខុសជួរ មានរូបរាងខ្ពស់ជង្រ្គោងស្គមដូចកុកគ្រោង ដំបៅពេញកាយ រាប់រយលានឆ្នាំមិនដែលស្គាល់បាយ ស៊ីតែកំហាក ដែលស្តោះចេញពីមាត់គេ ។ ចំពោះប្រេតទាំងនេះ មកពីមិនបានធ្វើបុណ្យដោយចិត្តជ្រះថ្លា ស្តោះដាក់អាហារឲ្យអ្នកមានសីលខ្ពស់ ។
• ប្រភេទទី២ កុណបាសប្រេត ឬកុណបា ប្រេតដែលស៊ីសាកសព ។ ក្នុងតម្រាខ្មែរ ប្រេតនេះមានពោះធ្លាក់ត្រយោកមុខខ្លីកំប៉ុក ភ្នែកប៉ុនត្រឡោក ចង្កាយាស្ពោក ធ្មេញធំប៉ុនដប សក់វែងអូសដី ចម្រុះខើចខ្លី កស្តួចដូចដបក្បាលធំជាងខ្លួនមិនសមប្រកប ។ ធុំក្លិនស្អុយអសោចស៊ីតែសពខ្មោច ។ ប្រេតនេះអត់បាយរាប់កោដិឆ្នាំស៊ីតែខ្ទុះឈាមនៃសាកសពខ្មោច ឥតបានប្រយោជន៍ទេ បើស៊ីណាស់ កាន់តែឃ្លានណាស់់ ព្រោះមានផលកម្មចាស់ដែលខ្លួនបានសាងឡើង។
• ប្រភេទទី៣ គូថខាទកប្រេត ឬគូថៈ ប្រេតដែលស៊ីឩច្ចារៈ (លាមក) ។ ក្នុងតម្រាខ្មែរប្រេតនេះមានភ្នែករិលទទឹងមាត់ខើចសំញេញស ដុះរោមជិតឈឹងច្រមុះត្រង់ភ្លឹងកខ្លីដូចហ៊ីង ។ ក្បាលធំក្រមាង សក់ដុះខាងៗកណ្តាលរលីង តចៀកកំប៉ិត ពោះធំកំភ្លីង រូបរាងស្គមកំព្រឹង ស៊ីតែលាមក ក្លិនស្អុយខ្មោះៗ សាច់ស្រែង កក្រោះ ដៃជើងធំស្ចក់ ខំដើរស្កាត់រកគំនរលាមក មកធ្វើចំណី ។ ចំពោះប្រេតនេះ គឺរស់នៅរបៀបនេះរាប់រយកោដិឆ្នាំ រស់ដោយផលកម្ម គឺពៀរវេរាពីជាតិមុន ជាជនពាលអត់មានសទ្ធា កោងកាចអប្រិយ ។
• ប្រភេទទី ៤ អគ្គិជាលមុខប្រេត ប្រេតដែលមានភ្លើងនៅក្នុងមាត់ ។ ក្នុងតម្រាខ្មែរប្រេតនេះហៅថា អគ្គិជាល មានភ្លើងឆេះរោលរាលពេញខ្លួនប្រាណ ភ្នែកហើមលៀន ភ្លើងឆេះរន្ធមាត់មានដំបៅខ្លាំង ស្រែកយំ គគ្រក់ ហុយផ្សេងព័ន្ធព័ទ្ធសាច់ស្បែកឡើងរលួយ ភ្លើងឆេះទាំងយប់ទាំងថ្ងៃ ។ ពួកប្រេតនេះគឺចង្រៃ ព្រោះមានកម្មសាងពីជាតិមុនគឺជាមនុស្សប៉ោឡែ លេងនឹងព្រះសង្ឃបញ្ជោតលេងសប្បាយ ។ ប្រេតនេះច្រើនរស់នៅដងព្រៃជ្រៅញកបព្វតាក្បែរមាត់សមុទ្រ លើដុំសិលា ស្រេកឃ្លានអាហាស្រេកទឹកពុំអាចស៊ីចំណីបាន ។
• ប្រភេទទី៥ សូចិមុខប្រេត គឺជាប្រេតដែលមានមាត់ប៉ុនម្ជុល ។ ក្នុងតម្រាខ្មែរ មានចែងថា ប្រេតឈ្មោះសុចិ មានមុនមាត់់ស្រួចដូចម្ជុល ក្បាលធំត្រមែងរន្ធមាត់ប៉ុនរន្ធក្តិតម្ជុល ដៃជើងធំប្លែក រាងទុលមុលធំប៉ុនភ្នំ ភ្នែកលៀនក្រឡោត ក្រចកដៃសោតស្រែងស៊ីសុះជុំ ដុះវែងក្រាសចោទដូចជើងភ្នំ សក់ក្បាលពុកមាត់ចង្កាដុះដូចព្រឹក្សា ។ ពួកប្រេតនេះ ច្រើនរស់នៅបព្វតាព្រៃជ្រៅ ភ្នំគិជ្ឈកូជ ហើយប្រេតនេះស្រេកឃ្លានអាហារចាក់ទឹកមិនចូល ញាត់បាយមិនទៅចេះតែរស់នៅដោយផលកម្មដែលខ្លួនបានសាង ។ កាលពីជាតិមុនមិនបានធ្វើបុណ្យ មានទ្រព្យច្រើនតែចិត្តកំណាញ់ មិនដាក់ទានឱ្យអ្នកក្រខ្សត់ សូម្បីតែមាតាបិតា ក៏មិនឱ្យលោកពិសាគ្រប់ដែរ ។
• ប្រភេទទី ៦ តណ្ហដ្តិតប្រេត គឺជាប្រេតដែលត្រូវសេចក្តីលំបាកបៀតបៀន ។ ក្នុងតម្រាខ្មែរហៅជា កណ្ហដិ គឺប្រេតមានរូបរាងធំខ្ពស់ពេញចិត្តដៃជើងធំៗ ខ្លួនធំដូចយក្ស សាច់ពញ្លក់ពពាល ឡើងចាង កវែង ក្បាលផ្អៀង ភ្នែកស្រលៀងច្រមុះធំខ្លី រោមដុះស្រមាង ដៃជើងក្រញាង ធ្មេញសំញេញ បបូរមាត់ស្ពែះ យាធ្លាក់សំយែះ ពោះប៉ោងក្រអាង ធំវែងដូចភ្នំ សាច់ស្បែកស្ពោតសាញ ដុះស្លែស្រមាញ ។ ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅដាច់ពីគេឯងហើយស្រេកឃ្លានអាហារ ព្រោះស៊ីមិនបាន ស្រេកទឹកខ្លាំងណាស់ឃើញបឹងស្រះស្ទុះទៅរក ប៉ុន្តែបានប្រែក្លាយទៅជាគ្រួសថ្មទៅវិញ ។
• ប្រភេទទី៧ សុនិជ្ឈាមកប្រេត គឺជាប្រេតដែលត្រូវឆេះខ្មៅដូចគល់ឈើ ។ ក្នុងតម្រាខ្មែរហៅជា និជ្ឈាមានរូបរាងកាយគ្រាំគ្រាគ្មានពេលស្បើយទេ ប្រេតនេះគឺមានកម្មក្រាសណាស់ បើមានចំណីគឺពុំអាចស៊ីបានទេ គឺមាត់ដុះកន្ទុយ ចំពោះរូបរាងវិញគឺរូបរាងអាក្រក់ ពោះប៉ោងកំប៉ិត ផ្ចិតទុលលៀន ស្អុយ ច្រមុះកញ្ជាត ភ្នែកដូចទីទុយ ដុះរោមច្រើន មាត់ស្អុយខ្មូរខ្មោះ សាច់ខ្មៅក្រងិត រាងខ្ពស់ស្គមស្វិត ដៃជើងក្រោះម្រាមដៃដុះច្រងាង ។ ត្រចៀកបាក់ធ្លាក់យាដាបដល់ស្មា សក់ក្បាលវែងស្កា អាក្រក់ពេកក្រៃ ។ ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅឆ្ងាយដាច់ពីគេឬនៅលើកោះតែម្នាក់់ឯង ព្រោះខ្លួនចង្រៃប្រព្រឹត្តតក់ម៉ក់ពេលឃើញ សាមណៈ ឬស្មូមចចក ប្រើពាក្យអាក្រក់ជេរស្តីឱ្យលោក និយាយពាក្យចាក់ដោតឡកឡឺយ បញ្ជោតអ្នកមានសីលឱ្យអាប់កិត្តិយស ។
• ប្រភេទទី ៨ សត្ថង្គប្រេត គឺ ប្រេតមានក្រចកដូចកាំបិត ។ ក្នុងតម្រាខ្មែរហៅជា សព្វង្កា មានដំបៅពេញរាងកាយក្នុងសាច់សុទ្ធតែពងរុយ មានខ្ទុះពាសពេញខ្លួនប្រាណក្លិនស្អុយគគ្រុក ភ្នែកធំលៀន ច្រមុះធំវែងពោះធ្លាក់ទ្រយុក ស្រែថ្ងូររងទុក្ខ ដោយមានសេចក្តីស្រេកឃ្លាន ខំយកដៃខ្វារពាសពេញប្រាណ ក្រចកវែងមុត ខ្វេះហែកសាច់បានគឺសាច់ខ្លួនឯង យកមកស៊ីជាអាហារ ប៉ុន្តែបើស៊ីណាស់់ រឹតតែឃ្លាន ព្រោះវាមានកម្មក្រាសណាស់ ។ គគោករាប់់ម៉ឺនសែនលាន កាលពីជាតិមុនអត់បានធ្វើបុណ្យ មានចិត្តកាច ។ ប្រេតនេះច្រើនរស់់នៅ ឬស្យា ហាមប្រកែកជាមួយ ម៉ែឳ ព្រមទាំងវាយគាត់ ប្រើពាក្យប្រមាថជីដូនជីតា ឬញាតិសន្តាន បំភ្លេចគុណគេបែរជាឱ្យទោសគេទៅវិញ ។
• ប្រភេទទី៩ បព្វតង្គប្រេត ប្រេតមានកាយដូចភ្នំ ។ ក្នុងតម្រាខ្មែរហៅថា បព្វង្កា មានដៃខ្លីជើងខ្លី កខ្លី សាច់រឹងដូចដំរី ចំពោះខ្លួនប្រាណវិញគឺមានភ្លើងឆេះរងំ ឆេះទាំងយប់ទាំងថ្ងៃ ដូចភ្លើងឆេះ ភ្នំ ស្រេកឃ្លានអាហាររាប់កោដិឆ្នាំ ឃ្លានឥតមានស្រាក តែមិនស្លាប់ ព្រោះបានធ្វើបាបកម្មច្រើននិងទ្រាំរស់នៅបែបនេះរាប់រយឆ្នាំទៀត លុះអស់កម្មពៀរ ។ ប្រេតនេះច្រើនរស់នៅតាមដងព្រៃជ្រៅនាហេមពាន្តភ្នំគិជ្ឈកូដ កាលពីជាតិមុនគឺ១មនុស្សទុរជន មានចិត្តរឹងរូស ចងគំនុំ ឈ្លោះប្រកែកនិងតាមព្យាបាទគេឯង ឥតកោតក្រែងអំពើអាក្រក់ដែលខ្លួនបានសាង ។
• ប្រភេទ ទី ១០ អជគរង្គប្រេត
អជគរង្គប្រេត ប្រេតមានកាយដូចពស់ថ្លាន់ ។ ក្នុងតម្រាខ្មែរហៅថា អជតរៈ មានក្បាលច្រើនប្រភេទដូចជាពស់ថ្លាន់ សត្វខ្លាជាឆ្មា គោ ក្របី ប្រេតនេះចម្លែកមានរូបរាងប្លែកខុសប្រក្រតីខ្លួនជាពស់ថ្លាន់ ធំវៀនលើដី ធំវែងដូចភ្នំ ។ ភ្លើងឆេះព័ន្ធរុំទាំងយប់ទាំងថ្ងៃ ស្រេកឃ្លានអាហារគ្រប់ពេលវេលា ចេះតែថ្ងូរស្រែកទុក្ខខ្លាំងពេកក្រៃ ។ ប្រេតនេះច្រើនរស់នៅក្នុងព្រៃជ្រៅ ឬ បុព្វតា ក្បែរសមុទ្រ លើដុំសិលា ។ ប្រេតនេះពីជាតិមុនមិនបានធ្វើបុណ្យ ប្រព្រឹត្តប៉ោឡែមិនខ្លាចម៉ែឪ ជីដូន ជីតា ជេរអ្នកមានគុណថាឆ្កែជាឆ្មា ។ ចំពោះព្រះសង្ឈក៏មិនខ្លាច ប្រើពាក្យប្រមាថទៅទៀតទើបធ្វើឱ្យប្រេតនេះ មានក្បាលច្រើនបែបនេះឯងមានភ្លើងគ្រប់ពេលវេលាបែបនេះ ។
• ប្រភេទទី១១ វិមានកប្រេត
ប្រេតមានវិមាននៅ ។ ក្នុងតម្រាខ្មែរហៅថាវេមានិក មានរូបធំទ្រមឹង រាងធាត់ក្រអាញ ដុះរោមជិតឈឹង ពោះប៉ោងត្រង់ភ្លឹងសម្បើមអស្ចារ្យ ប៉ុន្តែសុខទុក្ខស្ទើរគ្មាន ។ តាមធម្មតាដៃកាន់អាវុធ ចិត្តកាចក្លៀវក្លា ប្រេតនេះ គេហៅថា យមរាជ ទៅកាប់សត្វនរកឈាមប្រឡាក់ព្រាចពីព្រឹកដល់ល្ងាច អត់់បាយអត់ទឹក វាយសួរចម្លើយ កាត់ទោសគ្រប់នរក ត្រួតត្រាលើគេទាំងអស់ ។ ពេលដែលសាយសុខ គឺក្លាយខ្លួនទៅជាទេវបុត្រកម្លោះមានរូបល្អឥតខ្ចោះ នៅក្នុងឋានសួគ៌ ស្រីទេពអប្សរចោមរោមសុំស្នេហ៌ ដល់ពេល សោយទុក្ខកើតជាប្រេតចង្រៃរងទុក្ខវេទនាទាំងយប់ទាំងថ្ងៃ ប្រេតនេះកាលពីជាតិមុនជាមនុស្សស៊យប្រព្រឹត្តលេលាបានធ្វើទានខ្លះ ធ្វើតាមទម្លាប់គឺបុណ្យក៏ធ្វើ បាបក៏ធ្វើ ក្នុងន័យប្រមាថដូចនេះហើយទើបផលកម្ម សងទាំងពីរបែបនេះ ។
• ប្រភេទទី១២ មហិទ្ធិកប្រេត
ប្រេតមានឫទ្ធិច្រើន (ជាធំជាងប្រេតទាំងឡាយមើលខុសត្រូវប្រេតទាំងឡាយ) ។ ក្នុងតម្រាខ្មែរចែងថា ប្រេតឈ្មោះមហិទ្ធិកៈ នេះរូបល្អពេញទីជាស្តេចនៃប្រេត អ្នកមានឫទ្ធិល្អឥតមានពីរស្មើរូបទេព្តាមានគ្រឿងស្លៀកពាក់ ស្រល់ស្អាតពេកក្រៃ ទាស់តែស្រេកឃ្លានអាហារ អ្វីៗត្រេកអរលើសលន់ ខំស្ទុះទៅចាប់ភ្លើងឆេះពេកពន់ បើមិនដូចនោះទេ ឃើញហើយខំស្ទុះចាប់កើបស្រវាបានដាក់ក្នុងមាត់លេបទៅកាលណាស្រាប់់តែក្លាយជាដុំដែក ក្រហមច្រាលឆ្អៅឆេះឆាបក្នុងមាត់ស្រេកឃ្លានណាស់ ព្រោះមានកម្មច្រើន ក្លិនស្អុយអសា្ចរ្យ ល្អតែរូបកាយ ។ ប្រេតនេះកាលពីជាតិមុនបួសក្នុងសាសនាប្រមាថសុះសាយបួសមិនប្រព្រឹត្តវិន័យ បួសឆាន់តែបាយ ប្រព្រឹត្តអាក្រក់ ធ្វើមិច្ឆារចារ ឆបោកគ្រហស្ថ ប្លន់លាភមិនប្រតិបត្តិតាមវិន័យ ។

  • 0 0 Answers
  • 8 Views
  • 0 Followers
  • 0
  • Share
    Share
    • Share on Facebook
    • Share on Twitter
    • Share on LinkedIn
    • Share on WhatsApp
  • Report

Related Questions

  • ដូចម្ដេចហៅថាតម្លៃសោភ័ណ ?
  • ដូចម្ដេចហៅថាសោភ័ណ ?
  • ចូរប្រៀបធៀបការបំបែកអាហារតាមបែបមេកានិចនិងគីមី ?
  • តើនគរូបនីយកម្មនៅកម្ពុជាយើងសព្វថ្ងៃ ជួបប្រទះនឹងបញ្ហាអ្វីខ្លះ ?
  • តើចំណោលស្រុកស្រែមកកាន់ទីក្រុងនោកម្ពុជាយើងបណ្ដាលមកពីមូលហេតុអ្វីខ្លះ ?

You must login to add an answer.

Forgot Password?

Need An Account, Sign Up Here

Sidebar

Add A New Post

Stats

  • Questions 9k
  • Answers 4k
  • Best Answers 3k
  • Users 33
  • Popular
  • Answers
  • V Rean

    How to approach applying for a job at a company ...

  • Mr Khmer Physics
    Mr Khmer Physics added an answer សូរអ៊ុលត្រាត្រូវបានគេយកទៅប្រើប្រាស់ក្នុងវេជ្ជសាស្រ្តដូចជា៖ -ប្រើសម្រាប់ឆ្លុះអេកូមើលក្នុងពោះដូចជាពោះវៀនខ្នែង ទារកក្នុងផ្ទៃ ការរលាកពោះវៀន.. -ប្រើសម្រាប់លាងសម្អាតលាងសម្អាតធ្មេញ October 12, 2025 at 1:09 pm
  • Mr Khmer Physics
    Mr Khmer Physics added an answer តាមរូបភាពនេះបានបង្ហាញថានាវានេះមិនអាចបុកច្រាំងដែលនៅខាងមុចបានទេ ព្រោះនៅពេលដែលនាវាបាន បញ្ចេញសូរទៅខាងមុខនោះសូរនោះនឹងដាលទៅប៉ះនឹងច្រាំងហើយផ្លាតមកវិញធ្វើអោយនាវាបានដឹងពីចម្ងាយច្រាំងដែលនៅខាងមុខ។ October 12, 2025 at 12:59 pm
  • Mr Khmer Physics
    Mr Khmer Physics added an answer • តាមរយៈរូបភាពខាងក្រោមធ្វើអោយយើងឃើញថា សត្វប្រចៀវរកចំណីតាមរយៈការប្រើប្រាស់ចំណាំងផ្លាតសូរ ដោយសត្វប្រចៀវបានបញ្ចេញសូរទៅខាងមុខហើយសូរនោះបានដាលទៅប៉ះនឹងសត្វល្អិតឬឧបសគ្គដែលនៅខាងមុខហើយផ្លាតមកវិញធ្វើអោយសត្វប្រចៀវនោះដឹងថាមានអ្វីដែលនៅខាងមុខ។ October 12, 2025 at 12:57 pm

Related Questions

  • we khmer

    ដូចម្ដេចហៅថាតម្លៃសោភ័ណ ?

Top Members

Chan Leakena

Chan Leakena

  • 1k Questions
  • 1k Points
Explainer

Trending Tags

Biology General Knowledge History
Ask A Question

Explore

  • Home
  • Add group
  • Groups
  • Communities
  • Questions
    • New Questions
    • Trending Questions
    • Must read Questions
    • Hot Questions
  • Polls
  • Tags
  • Badges
  • Users
  • Help

Footer

VREAN.COM

VREAN.COM is a social questions & Answers technology which will help you to find out the world's knowledge. VREAN.COM © 2022. All Rights Reserved
By VREAN

About Us

  • Our Team
  • About Us
  • Contact Us

Privacy & Policy

  • Terms of Use
  • Privacy Policy
  • Cookie Policy

Help

  • Knowledge Base
  • Support

Follow