នៅឆ្នាំ១៩៧៦ បក្សកុំមុយនីសកម្ពុជាបានបែងចែកតំបន់រដ្ឋបាល នៃរដ្ឋកម្ពុជាប្រជាធិបតេយ្យ ជា៦ភូមិរួមមាន៣២ តំបន់។
• ភូមិភាគបូព៌ា(ភូមិភាគ២០៣) ដឹកនំាដោយ សោ ភឹម ដែលធ្វើអត្តឃាត នៅខែឧសភា ១៩៧៨។ ភូមិភាគនេះរួមមាន ខេត្តព្រៃវែង និងខេត្តស្វាយរៀងទាំងមូលផ្នែកខ្លះនៃខេត្តកំពង់ចាមស្ថិតនៅយត្រើយខាងកើតទន្លេមេគង្គ ស្រុងឆ្លូងនៃ ខេត្តក្រចេះ ស្រុកខ្លះនៃខេត្តកណ្ដាល មានស្រុក ខ្សាច់កណ្ដាល ល្វាឯម និងមុខកំពូល។ ភូមិនេះចែកជា ៥ តំបន់គឺ តំបន់២០ តំបន់២១ តំបន់២៣ និងតំបន់២៤។
• ភូមិភាគនិរតី(ភូមិភាគ៤០៥) ដឹកនាំដោយ ឈិត ជឿន ហៅតាម៉ុកៗ ភូមិភាគនេះរួម មានខេត្តកំពត និងតាកែវទាំងមូល ស្រុកពីរក្នុងខេត្តកំពង់ស្ពឺ និងស្រុក៥ក្នុង ខេត្តកណ្ដាល។ ចែកជា៤តំបន់គឺ តំបន់១៣ តំបន់៣៣ តំបន់៣៥ និងតំបន់២៥។
• ភូមិភាគឧត្តរ(ភូមិភាគ៣០៣) ដឹកនាំដោយ កុយ ធួន ហៅធុប ពីឆ្នាំ ១៩៧០-១៩៧៦ បន្ទាប់មក កែ ពក និងក្រោយមកទៀតដឹកនាំដោយ កងចាប។ ភូមិភាគនេះរួមមានខេត្តកំពង់ធំ ផ្នែកខាងលិចទន្លេមេគង្គនៃខេត្តកំពង់ចាម ស្រុកមួយក្នុងខេត្តក្រចេះ (ស្រុកព្រែកប្រសព្វ)។ ចែកចេញជា៣តំបន់គឺ តំបន់៤១ តំបន់៤២ និងតំបន់៤៣។
• ភូមិភាគពាយ័ព្យ(ភូមិភាគ៥៦០) ដឹកនាំដោយញឹម រស់។ ភូមិភាគនេះរួមមានខេត្តពោធិ៍សោត់ និងខេត្តបាត់ដំបងចែកចេញជា៧តំបន់ គឺ តំបន់១ តំបន់២ តំបន់៣ តំបន់៤ តំបន់៥ តំបន់៦ និងតំបន់៧។
• ភូមិភាបស្ទិម(ភូមិភាគ៤០១) ដឹកនាំដោយញឹម រស់។ ភូមិភាគនេះរួមមានខេត្តកោះកុង និងខេត្តកំពង់ឆ្នាំង និងផ្នែកខ្លះនៃខេត្តកំពង់ស្ពី ចែកចេញជា៥តំបន់គឺ តំបន់៣១ តំបន់៣២ តំបន់៣៧ តំបន់១៥ និងតំបន់១១។
• ភូមិភាគឦសាន(ភូមិភាគ១០៨) ដឹកនាំដោយ ណៃ សាវ៉ាន់(ស្លាប់នៅឆ្នាំ១៩៧៦)។ ភូមិភាគនេះរួមមាន ខេត្តរតនគីរី មណ្ឌលគីរី ផ្នែកខ្លះនៃខេត្តក្រចេះ និងផ្នែកខ្លះនៃខេត្តស្ទឹងត្រែង។ ចែកចេញជា៦តំបន់ តំបន់១០១ តំបន់១០២ តំបន់១០៤ តំបន់១០៥ តំបន់១០៧ និងតំបន់៥០៥។
SarinLecturer