a) ត្រូវស្រឡាញ់ប្អូនដោយស្មោះមិនច្រណែននឹងប្អូនចេះចែករំលែកអ្វីៗដែលខ្លួនមានឱ្យប្អូនបានបរិភាគនិងបានប្រើប្រាស់
b) ត្រូវជួយយកអាសាផ្តល់ប្រយោជន៍ឱ្យប្អូន ដូចជាជួយធ្វើកិច្ចការបង្ហាញបង្ហាត់បង្រៀនពន្យល់ឱ្យស្គាល់ល្អអាក្រក់ ខុសនិងត្រូវជាដើម
c) មើលថែប្អូនបន្ទាប់ពីឪពុកម្តាយ និងឱ្យប្អូនជួយទុក្ខធុរៈគ្រប់ពេលត្រូវការ
d) ត្រូវមានពាក្យសម្ដីទន់ភ្លន់ចំពោះប្អូននិងកុំប្រើអំណាចសំឡុតគំរាមគំហែងមិនត្រូវប្រកាន់ទោសពៃរ៍ចងគំនុំមើលបំណាំដាក់ទណ្ឌកម្មឬផ្ចាញ់ផ្ចាល់ឱ្យប្អូនឡើយ
e) ចេះរក្សាទ្រព្យសម្បត្តិម្តាយឪពុកឱ្យបានគង់វង្ស និងខិតខំរកប្រាក់ចំណូលសម្រាប់គ្រួសារ
Sophea LayTeacher
1 Answer