នគរភ្នំមានទីតាំងភូមិសាស្រ្តដូចតទៅ៖
អាណាចក្រភ្នំ ឬហ្វូណន ( Funan ) ស្ថិតនៅភាគអាគ្នេយ៍នៃនគរលីនយី ( ចាម្ប៉ា ) ដែលមានចម្ងាយ ៣០០០លី ( ១លី=៥៧៦ម៉ែត្រ ) ។ នគរភ្នំស្ថិតនៅខាងត្បូងរដ្ឋតុងកឹង ( ដោយវៀត ) លាតសន្ធឹងតាមបណ្តោយទន្លេមេគង្គរហូតដល់ឈូងសមុត្រខ្មែរ និងឧបទ្វីបម៉ាឡាយូខាងលិចជាប់និងប្រទេសភូមា ( មីយ៉ាន់ម៉ា ) សព្វថ្ងៃ ។
តាមទស្សនៈលោក ប៉ូលពីល្យូត បានឲ្យដឹងថានគរភ្នំជារដ្ឋចំណាស់មួយ នៅអាស៊ីអាគ្នេយ៍ដែលកើតជារដ្ឋ ប្រហែលជាឆ្នាំ៥០នៃគ.ស ។ ប៉ុន្តែបើតាមទស្សនៈលោក ហ្សក សឺដែស បានបញ្ជាក់ថានរគភ្នំ បានកើតជារដ្ឋមុនឥណ្ឌាចូលស្រុកម៉្លេះ ។ រដ្ឋនេះមានវប្បធម៌អរិយធម៌របស់ខ្លួនដូចជាភាសា ជំនឿ ទំនៀមទម្លាប់ ប្រពៃណីជាដើម ។ ប៉ុន្តែបានទទួលពីឥណ្ឌានូវអ្វីដែលគេមិនទាន់មានដូចជា រដ្ឋបាល អក្សរសាស្រ្ត ភាសាតូរ្យតន្រ្តី សិល្បៈ និម្មាបនកម្ម….។
SarinLecturer