76. តើដំណើរពុកផុយមានប៉ុន្មានប្រភេទ? អ្វីខ្លះ? ចូររៀបរាប់។
ដំណើរពុកផុយមាន ២ប្រភេទគឺៈ
• ដំណើរពុកផុយមេកានិច (របេះរូប) ជាការបាក់បែកនៃសិលា និងដីតាមរយៈទំនាក់ទំនងដោយផ្ទាល់ជាមួយលក្ខខណ្ឌបរិយាកាសដូចជា កម្ពៅ ទឹក ទឹកកក និងសម្ពោធ ហើយមិនផ្លាស់ប្តូរសមាសធាតុគីមី។
• ដំណើរពុកផុយគីមី (របេះគីមី) ជាការបែកបាក់នៃសិលា និងដីតាមរយៈទំនាក់ទំនងផ្ទាល់ទៅនឹងឥទ្ធិពលបរិយាកាសគីមី ឬជីវៈដែលបានបង្កើតផលិតផលគីមីនៅក្នុងការបាក់បែករេចរឹលនៃសិលា ដី និងខនិជ។