មាត្រាទី៥១ ជំពូក៤ នៅត្រង់វាក្សខ័ណ្ឌទី២ បានចែងថា “ប្រជាពលរដ្ឋជាម្ចាស់ជោគវាសនានៃមាតុភូមិខ្លួន”។ វាក្សខ័ណ្ឌទី៤ “ប្រជាពលរដ្ឋខ្មែរប្រើអំណាចរបស់ខ្លួនតាមរយៈសភា រាជរដ្ឋាភិបាល និងសាលាជំនុំជំរះក្ដី”។ វាក្សខ័ណ្ឌទី៥ “អំណាចទាំងបីត្រូវចែកដាច់ពីគ្នារវាងនីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ”។