ចលនា បីល្អរបស់យុវជន និងកុមារ មាន ៖
កូនល្អ ៖ (គ្រួសារ) ក្នុងគ្រួសារ យុវវ័យ គឺជាក្តីសង្ឃឹមរបស់ឪពុកម្តាយទាំងបច្ចុប្បន្ន និងទៅអនាគត ។ ហេតុនេះយុវជន និងកុមារត្រូវ ៖
• មានអត្តចរិតស្លូតបូត សុភាពរាបសារ ទន់ភ្លន់ ស្តាប់ដំបូន្មានឪពុកម្តាយ គោរពកោតខ្លាចចាស់ទុំ ព្រឹទ្ធាចារ្យ ព្រះសង្ឃ និងពោរពេញទៅដោយជីវចលនិយម
• ជួយមើលថែទាំប្អូនតូចៗ
• ជួយរំលែកការងារឪពុកម្តាយ បងប្អូន ជីដូន ជីតា តាមសមត្ថភាព និងលទ្ធភាព
• ស្រឡាញ់ពលកម្ម អនាម័យ ការពារបរិស្ថាន ស្រឡាញ់ការអប់រំកាយ ស្រឡាញ់កីឡា
• សន្សំសំចៃថវិកា ថែទាំសម្ភារ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្លៃក្នុងគ្រួសារ ។
សិស្សល្អ ៖ (សាលារៀន) ក្នុងសាលារៀន និងថ្នាក់រៀនចំពោះការសិក្សាយុវជន និងកុមារត្រូវ ៖
• មានវិន័យ
• មកសាលារៀនទៀតទាត់ពេលវេលា
• គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន
• មានស្មារតីឩស្សាហ៍ព្យាយាម ខិតខំប្រឹងប្រែងរៀនសូត្រ
• គោរពលោកគ្រូ អ្នកគ្រូ
• ជួយមិត្តភក្តិ ឱ្យរៀនពូកែ ឱ្យវិលមកកាន់ការសិក្សា ។
មិត្តល្អ (សង្គម) ក្នុងសង្គម យុវជន និងលកុមារត្រូវ ៖
• ធ្វើខ្លួនឱ្យល្អទប់ទល់នឹងបាតុភូតអសកម្មរបស់សង្គម
• មានទំនាក់ទំនងល្អជាមួយមិត្តភក្តិទាំងក្នុង និងក្រៅសាលាសាមគ្គី ស្រលាញ់ជួយគ្នាទៅវិញទៅមក
• មានស្មារតីឩស្សាហ៍ព្យាយាម អំណត់អត់ធន់ក្នុងការងារ
• ចូលរួមសកម្មភាពសិល្បៈ ការអប់រំកាយ និងកីឡា និងវិធីការពារជំងឺដើម្បីថាមពល និងសុខភាព ។
VETeacher