ចរន្ដសកលភាវូនីយកម្មអាចមានផលប៉ះពាល់ដល់តួនាទីរដ្ឋដូចតទៅ ៖
• ធ្វើឪ្យតួនាទីនិងអធិបតេយ្យភាពរបស់រដ្ឋធ្លាក់ចុះពីព្រោះសហគ្រាសពហុជាតិ ឬ សហគ្រាសអន្ដរជាតិធ្វើសកម្មភាពភាគច្រើនអាស្រ័យទៅដំណើរការវិវត្តនៃផ្សារទីសកលលោក ហើយគេធ្វើយ៉ាងណាឲ្យការឯករាជភាពពីនយោបាយរបស់រដ្ឋ ។
• ក្នុងវិស័យនយោបាយ រឹតតែធ្វើឪ្យមានភាពស្មុគស្មាញថែដមទៀតទៅនឹងអធិបតេយ្យភាពរដ្ឋ
• ប្រទេសទន់ខ្សោយ (អតិតលោក) កាន់តែបាត់បង់អធិបតេយ្យភាពដរបស់ខ្លួន ដោយសារតែលទ្ធភាពនៃនយោបាយការបរទេសរបស់ប្រទេសទាំងនេះត្រូវរួញតូចក្រោមសម្ពាធឥទ្ធិពលនយោបាយការបរទេសរបស់ប្រទេសមហាអំណាច ។ ពិសេសវិស័យព័ត៌មានវិទ្យានិងទូរគមនាគមន៍រឹតតែធ្វើឪ្យតួនាទីរដ្ឋទន់ខ្សោយកាន់តែធ្លាក់ចុះខ្សោយថែមទៀត ។
• ប្រទេសដែលចាកចេញពីប្លុកសង្គមនិយម ហើយកសាងលទ្ធិប្រជាធិបតេយ្យតែជួបនឹងភាពអនាធិបតេយ្យផ្ទុះឡើង ហើយបង្កជាសង្រ្គាមស៊ីវិលបង្ហូរឈាមគ្នាទៅវិញទៅមក កាលំបាកក្នុហការកសាងលទ្ធិប្រជាធិបតេយ្យដោយគ្មានមូលដ្ឋានសង្គមប្រជាធិបតេយ្យ ដែលប្រជាជនភាគច្រើនអនក្ខរជននិងមានសេដ្ឋកិច្ចអន់ខ្សោយ ។
ProwatLecturer