តាមការស្រាវជ្រាវ គ្រឿងស្រវឹងផ្តល់ផលប៉ះពាល់ដល់ស្ត្រីខុសពីបុរសដូចជា៖
ស្ត្រីនឹងមានកំហាប់ជាតិអាល់កុលក្នុងឈាមខ្ពស់ជាងបុរស ។ ពីព្រោះរាងកាយស្ត្រីផ្ទុកជាតិខ្លាញ់ច្រើនជាងនិងជាតិទឹកតិចជាងរាងកាយបុរស។
ស្ត្រីងាយនឹងខូចថ្លើម ហើយទទួលរងផលប៉ះពាល់ដល់សុខភាពផ្សេងៗទៀតជាងបុរស ។ ម៉្យាងទៀតស្រ្តីទទួលទានគ្រឿងស្រវឹងច្រើន ប្រឈមមុខនឹងការកើតជំងឺមហារីកដោះ និងរោគស្ត្រី ជាងស្រ្តីមិនទទួលទានគ្រឿងស្រវឹង។
តាមរយៈការស្រាវជ្រាវបានបង្ហាញថា ប្រតិកម្មរបស់ស្ត្រីទៅនឹងគ្រឿងស្រវឹងប្រែប្រួលតាមវដ្ដរដូវរបស់ស្រ្តី ដោយសារកម្រិតខុសៗគ្នានៃអរម៉ូន ។ ស្ត្រីដែលប្រើប្រាស់ថ្នាំពន្យារកំណើតត្រូវការពេលវេលាដើម្បីបញ្ចេញជាតិអាល់កុលពីរាងកាយយូរជាងស្ត្រីដែលមិនប្រើប្រាស់ថ្នាំពន្យារកំណើត ។
ដោយសារមូលហេតុនេះ ទើបអ្នកជំនាញផ្នែកសុខាភិ-
បាលផ្តល់យោបល់ដល់ស្ត្រីឱ្យទទួលទានគ្រឿងស្រវឹងតិចជាងបុរស។
Seng VoteyLecturer
1 Answer