កិច្ចព្រមព្រៀងបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា ត្រូវបានធ្វើឡើងនៅថ្ងៃទី ២៣ តុលា ១៩៩១ នៅទីក្រុងប៉ារិស ប្រទេសបារាំង ។ ប្រទេសនិងស្ថាប័នដែលបានចូលរួម មានដូចជា ៖
• មកពីអាស៊ីមានប្រទេស ចិន ជប៉ុន ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម កម្ពុជា ឡាវ និងប្រ៊ុយណេ ។
• មកពីអឺរ៉ុបមាន បារាំង អង់គ្លេស យូហ្គោស្លាវី និងសហភាពសូរៀត
• មកពីអាមេរិកមាន សហរដ្ឋអាមេរិក និងកាណាដា ។
• មកពីអូសេអានីមាន អូស្ដ្រាលី
• តំណាងអង្គការសហប្រជាជាតិ
• តំណាងចលនាមិនចូលបក្សសម័្ពន្ធ
កិច្ចព្រមព្រៀងនេះបានោផ្ដោតលើចំណុចសំខាន់ៗចំនួន ២ គឺ ៖
• កិច្ចព្រមព្រៀងទាក់ទងអធិតេយ្យភាព បូរណភាព ទឹកដីអាព្យាក្រឹត និងឯករាជ្យជាតិកម្ពុជា
• សេចក្ដីថ្លែងការណ៍រួមស្ដីពិការស្ដារ និងកសាងប្រទេសកម្ពុជាឡើងវិញ ។
SarinLecturer