ការធ្វើអាជីវកម្មរ៉ែ ផ្តល់ផលប៉ះពាល់ទៅលើបរិស្ថានជីវសាស្ត្រដោយផ្ទាល់និងដោយប្រយោលៈ
ប៉ះពាល់ទៅលើបរិស្ថានជីវសាស្ត្រដោយផ្ទាល់ៈ រួមមាន ការវិនាសបាត់បង់នៃសត្វនិងរុក្ខជាតិដែលបណ្តាលមកពីសកម្មភាពជីកយករ៉ែ ឬការប៉ះនឹងដីពុល ឬទឹកពុលពីអណ្តូងរ៉ែ។
ប៉ះពាល់ទៅលើបរិស្ថានជីវសាស្ត្រដោយប្រយោលៈ រួមមាន ការប្រែប្រួលនៅក្នុងរដ្តអាហារ ជីវម៉ាសសរុប នានាភាពប្រភេទ និងក្នុងលំនឹងស្ថានប្រព័ន្ធ ដោយសារការផ្លាស់ប្តូរបរិមាណ ឬគុណភាពទឹកក្នុងដី ឬទឹកលើផ្ទៃដី។