ការជក់បារីបណ្ដាលឱ្យកុមារទទួលផលប៉ះពាល់
ដូចជា៖
• ការលូតលាស់យឺត ទាំងរាងកាយ ទាំងសតិ-បញ្ញា ប្រសិនបើកុមាររស់នៅក្នុងបរិយាកាស ដែលមានផ្សែងបារីយូរអង្វែង។
• ប្រព័ន្ធស៊ាំចុះខ្សោយដែលងាយនឹងទទួលរងជំងឺឆ្លងផ្សេងៗ ដូចជាជំងឺរលាកច្រមុះ រលាកបំពង់ក រលាកទងសួត រលាកសួត ក្អករ៉ាំរ៉ៃ ជំងឺផ្ដាសាយ…។
• ចំពោះកុមារដែលមានជំងឺប្រចាំកាយស្រាប់ដូចជា ជំងឺហឺត ជំងឺបេះដូង ជំងឺសរសៃប្រសាទជាដើម ការជក់បារីរបស់ឪពុកម្ដាយ ធ្វើឱ្យសភាពជំងឺទាំងនេះកាន់តែធ្ងន់ធ្ងរឡើង។
• ផ្ដល់គំរូអាក្រក់ដល់កូននិងយកតម្រាប់តាមឪពុកម្ដាយដែលជាអ្នកជក់បារី។
Seng VoteyLecturer
1 Answer