តាមពុទ្ធសាសនាជីវិតមនុស្សតែងប្រព្រឹត្តទៅតាមទ្វាបីគឺមាន៖
ត្រូវធ្វើអំពើល្អដោយកាយ៣យ៉ាងគឺ៖
• វៀរចាកអំពើបៀបបៀនជីវិត ឬសម្លាប់ជីវិតមនុស្ស សត្វ
• វៀរចាកអំពើកេងបន្លំលួចប្លន់ទ្រព្យសម្បត្តិអ្នកដទៃ
• វៀរចាកអំពើខុសឆ្លងក្នុងផ្លូវកាយទាំងឡាយ។
ត្រូវធ្វើអំពើល្អដោយវាចា៤យ៉ាងគឺ៖
• វៀរចាកពាក្យសម្តីភូតកុហកឬបញ្ជោត
• វៀរចាកពាក្យសម្តីញុះញង់បំបែកបំបាក់
• វៀរចាកពាក្យសម្តីទ្រគោះបោះបោក ជេរប្រទេច
• វៀរចាកសម្តីរោយរាយឥតប្រយោជន៍។
ត្រូវធ្វើអំពើល្អដោយចិត្ត៣យ៉ាងគឺ៖
• មិនចង់បានទ្រព្យសម្បត្តិអ្នកដទៃ
• មិនគិតបៀតបៀនចង់អឱ្យអ្នកដទៃដល់ក្តីវិនាស
• គំនិតយល់ឃើញត្រឹមត្រូវដែលយល់ឃើញថាត្រូវពិតប្រាកដ។
VETeacher