ដើម្បីលើកកម្ពស់វិស័យសិក្សាធិការជាតិរាជរដ្ឋាភិបាល សម័យសង្គមរាស្រ្ដនិយម បានធ្វើដូចតទៅ ៖
+ អភិវឌ្ឍវិស័យ អប់រំឪ្យមានគុណភាពនិងប្រសិទ្ធិភាព ដោយបានបណ្ដុះបណ្ដាលគ្រូ បង្រៀន និងកសាងសាលាតរៀន ចាប់ពីបឋមសិក្សារហូតដល់សាកលវិទ្យាល័យ ។
+ នៅឆ្នាំ ១៩៦០ បង្កើតឪ្យមានសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មហាវិទ្យាល័យនីតិសាស្រ្ដ មហាវិទ្យាល័យវិទ្យាសាស្រ្ដ មហាវិទ្យាល័យវេដ្ជសាស្រ្ដ…។
+ ខាងសាសនា គឺបង្កើតឪ្យមានពុទ្ធិបឋមសិក្សា រហូតដល់ពុទ្ធិមហាវិទ្យាល័យ ។
+ នៅឆ្នាំ ១៩៦១ បានលើកស្ទួយវិស័យកីឡាពោល គឺបានជួលគ្រូបង្ហាត់ ជួលគ្រូបង្វឹកមកពីបរទេសដូចជា៖
• កីឡាបាល់ទាត់ ជួលគ្រូបង្វឹកមកពីឆេកូស្លូវ៉ាគី
• សម្រាប់កីឡា បាល់ទះ ជួលគ្រូបង្វឹកមក ពីសហរដ្ឋអាមេរិក
• សម្រាប់កីឡា វាយសីជួលគ្រូបង្វឹកមកពីប្រទេស អូស្ដ្រាលី
• បង្កើតកីឡា នៅតាមក្រសួងមន្ទីរ សាលារៀន សហគ្រាសរដ្ឋឯកជន ។
• បង្កើតឪ្យមានទីលានកីឡា ផ្សេងៗ នៅគ្រប់ស្រុក ខេត្ត ក្រុង ។
SarinLecturer