ជាធម្មតាកុមារមានការអភិវឌ្ឍន៍លើផ្នែក ៖
• ផ្នែករាងកាយ ៖ កុមារចាំបាច់ត្រូវការចំណីអាហារដែលមានជីវជាតិគ្រប់គ្រាន់ ការថែទាំសុខភាព ពេលវេលា សម្រាប់លេង និងហាត់ប្រាណ ត្រូវការជាមក និងសម្លៀកបំពាន់ជាដើម ។
• ផ្នែកអារម្មណ៍ ៖ កុមារចាំបាច់ត្រូវការបរិយាកាសល្អ និងរីករាយសេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់ថែទាំពីក្រុមគ្រួសារការលើកទឹកចិត្ត និងមិនត្រូវមានការរំលោភបំពាន គម្រាមកំហែងឡើយ ។
• ផ្នែកបញ្ញាស្មារតី ៖ កុមារត្រូវការបរិយាកាសរៀនសូត្រល្អការក្រើនរំលឹកស្មារតីជាពិសេសពេលវ័យនៅក្មេងត្រូវការលើកកើតចិត្តចំណីអាហារដែលមានជីវជាតិឱកាសសិក្សារៀនសូត្រ លេងកំសាន្តសប្បាយ និងពេលវេលាលំហែ ។
• ផ្នែកសីលធម៌ ៖ កុមារចាំបាច់ត្រូវការបរិយាកាសល្អ គំរូល្អពីឪពុកម្តាយនិងក្រុមគ្រួសារ យល់ដឹងអំពីការខុស និងត្រូវ ។ ល ។
• ផ្នែកសង្គម ៖ កុមារត្រូវការចាំបាច់នូវគំរូល្អពីអ្នកដែលនៅជុំវិញខ្លួនការប្រាស្រ័យទាក់ទងល្អជាមួយក្រុមគ្រួសារ មានឱកាសជួបជុំ និងមានទំនាក់ទំនងជាមួយអ្នកដទៃ ត្រូវការការចូលរួមផ្តល់យោបល់និងចូលរួមធ្វើសកម្មភាពសមស្របនានានៅក្នុងសង្គម។
G KnowLecturer