ក. នយោបាយក្នុងប្រទេស
• ថ្ងៃទី ៣ មីនា ១៩៥៥ សម្តេចព្រះនរោត្តមសីហនុ បានដាក់រាជ្យសម្បត្តិក្នុងរាជបំណងផ្សារភ្ជាប់ទំនាក់ទំនងទៅនឹងប្រជារាស្រ្ត
• ថ្ងៃទី ២៤ មីនា ១៩៥៥ ព្រះអង្គបានបង្កើតចលនាមហាជនដ៏ទូលំទូលាយមួយមានឈ្មោះថា “សង្គមរាស្រ្តនិយម” ។
• ចលនាសង្គមរាស្រ្តនិយមបានទទួលជោគជ័យយ៉ាងធំធេងក្នុងការបោះឆ្នោតបង្កើតស្ថាប័ននីតិបញ្ញាត្តិនៅឆ្នាំ ១៩៥៥ ដោយមានសំឡេងគាំទ្រពីសំណាក់ប្រជាពលរដ្ឋចំនួន ៨៣%
• នៅខែធ្នូឆ្នាំ ១៩៥៧ សមាជជាតិត្រូវដាក់បញ្ចូលនៅក្នុងរដ្ឋធម្មនុញ្ញនៃព្ររះរាជាណាចក្រកម្ពុជា ។
ខ. នយោបាយក្រៅប្រទេស
• ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៥៥ ប្រទេសកម្ពុជាបានចូលជាសមាជិកពេញសិទ្ធិរបស់អង្គការសហប្រជាជាតិ
• សម្តេចព្រះនរោត្តមសីហនុបានប្រកាន់ខ្ជាប់នូវនយោបាយអព្យាក្រឹតនិងមិនចូលបក្សសម្ព័ន្ធ ហើយរួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាង និងប្រទេសផ្សេងៗលើសលកលោក
• ព្រះអង្គបានយាងទៅចូលរួមក្នុងសន្និសីទកំពូលអាហ្រិក អាស៊ី លើកទី១ នៅទីក្រុងបានឌុងប្រទេសឥណ្ឌូនេស៊ី ដើម្បីពង្រីងនិងពង្រីកខ្លឹមសារនយោបាយក្រៅប្រទេស ហើយនៅទីនោះព្រះអង្គប្រកាសពីអព្យាក្រឹតភាពរបស់ព្រះរាជាណាចក្រកម្ពុជា
• នៅឆ្នាំ ១៩៥៦ នៅទីក្រុងប្រីយ៉ូនី សាធារណៈរដ្ឋសហព័ន្ធសង្គមនិយមយូហ្គោស្លាវី ព្រះអង្គបានឡាយព្រះហស្ថលេខាជាមួយប្រធានាធិបតីទីតូបន្ទាប់មកជាមួយប្រធានាធិបតីណាស៊ែរ នៃសាធារណរដ្ឋអារ៉ាប់រួមប្រធានាធិបតីសូការណូនៃប្រទេសឥណ្ឌូនេស៊ី នាយករដ្ឋមន្ត្រីនេរុនៃប្រទេសឥណ្ឌាលើធម្មនុញ្ញនៃចលនាមិនចូលបក្សសម្ព័ន្ធ
• ឆ្នាំ ១៩៦១ ព្រះអង្គបានយាងចូលក្នុងសន្និសីទនៃប្រទេសមិនចូលបក្សសម្ព័ន្ធ នៅទីក្រុងបែលក្រាតប្រទេសយូហ្គោស្លាវី
• ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ១៩៦១រាជារដ្ឋាភិបាលកម្ពុជាបានបង្ខំផ្តាច់ទំនាក់ទំនងខាងការទូតជាបណ្តោះអាសន្នជាមួយថៃ
• ថ្ងៃទី ២៧ ខែសីហា ឆ្នាំ ១៩៦៣ កាត់់ផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសវៀតណាមខាងត្បូង ។
ProwatLecturer