នៅថ្ងៃទី២៦ កញ្ញា ១៩៥៥ អង្គការសង្គមរាស្រ្តនិយមបានរៀបចំសមាជដែលក្នុងនោះមានការចូលរួមពីសំណាក់មហាជនគ្រប់ស្រទាប់ រួមទាំងតំណាងគណបក្សផ្សេងៗទៀត ។ សមាជដើរតួជាវេទិការចំហសម្រាប់មហាជន និងអ្នកនាំចោទសូរ ដេញដោលគ្នាជុំវិញបញ្ហា នយោបាយក្នុងនិងក្រៅប្រទេស ។ ចាប់ពីពេលនោះមកគេហៅ « សមាជ » ថាជា « សមាជជាតិ » ។ សមាជជាតិត្រូវបានរៀបចំនិងដឹកនាំដោយគណៈកម្មាធិការកណ្តាលនៃអង្គការសង្គមរាស្រ្ត និយមដែលមានសម្តេច នរោត្តមសីហនុ ជាប្រធាន ។ រដ្ឋាភិបាល និងសភាជាតិ ត្រូវបំពេញតាមនូវអ្វីដែលជាសេចក្តីសម្រេចរបស់សមាជជាតិ ដែលប្រារព្ធឡើងពីរដងក្នុងមួយឆ្នាំ ។
សមាជជាតិសម្រេចបានសមិទ្ធផលជាច្រើនដូចជាៈ
• ការប្រឆាំងនិងអំពើពុករលួយ
• ការកំណត់ភាសាខ្មែរជាភាសាផ្លូវការ
• កែលំអសកម្មភាពរដ្ឋបាល
• ទាមទារឲ្យដាក់ទណ្ឌកម្មទៅលើមន្រ្តីរាជការណាដែលអសកម្ម ។
Hem SreyneangTeacher