សមិទ្ធផលសង្គមរាស្រ្តនិយមមានៈ
វិស័យកសិកម្ម
• រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើវិស័យកសិកម្ម ដោយពង្រីកផ្ទៃដីកសិកម្ម ការជ្រើសរើសពូជនយោបាយទឹក និងការប្រើប្រាស់ជី
• ផលស្រូវនៅឆ្នាំ ១៩៥៥ ទទួលបាន ១ ៤៨៤ ០០០តោន ហើយនៅឆ្នាំ១៩៦៨ ទទួលបាន ៣ ២៥០ ០០០ តោន
• ផលកប្បាសមានការកើនឡើងដល់ ៥ ០០០ តោនឆ្នាំ១៩៦៨
• ផលចិញ្ខឹមសត្វ មានការកើនឡើងយ៉ាងខ្លាំង
• បង្កើតរុក្ខទិវានៅគ្រប់ខេត្តក្រុង
• វិស័យនេសាទមានការរីកចម្រើនអាចបម្រើជីវភាពប្រជាជនក្នុងប្រទេស និងអាចនាំចេញទៅលក់នៅបរទេសថែមទៀត
វិស័យគមនាគមន៍
• នៅឆ្នាំ ១៩៥៤ ពង្រីកកំពង់ផែភ្នំពេញ និងកសាងកំពង់ផែទឹកប្រៃនៅ ក្រុងព្រះសីហនុ ដើម្បីបម្រើទំនាក់ទំនងអន្តរជាតិ
• នៅឆ្នាំ ១៩៥៦ កសាងផ្លូវជាតិលេខ៤ ពីក្រុងភ្នំពេញទៅក្រុងព្រះសីហនុ ប្រវែង២២៦គីឡូម៉ែត្រ
• នៅឆ្នាំ ១៩៥៨ ពង្រីកអាកាសយានដ្ឋានអន្តរជាតិពោធិ៍ចិនតុង
• នៅឆ្នាំ ១៩៥៩ កសាងអាកាសយានដ្ខានអន្តរជាតិខេត្តសៀមរាប
• រោងចក្រស្ករកំពង់ត្រាំ ( កំពង់ស្ពឺ )
• រោងចក្រស្រាបៀរនិងរោងចក្រដំឡើងត្រាក់ទ័រ ( ក្រុងព្រះសីហនុ)
វិស័យវប្បធម៌
• រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើវិស័យសិក្សាធិការជាតិ ដោយបណ្តុះបណ្តាលគ្រូបង្រៀនកសាងសាលារៀនចាប់ពីបឋមសិក្សា រហូតដល់សកលវិទ្យាល័យ
• នៅឆ្នាំ ១៩៦០ រាជរដ្ឋាភិបាល បានបង្កើតសកលវិទ្យាល័យភូមិន្ទភ្នំពេញ មហាវិទ្យាល័យនីតិសាស្រ្ត មហាវិទ្យាល័យវេជ្ជសាស្រ្ត ថែមទាំងបញ្ជូននិស្សិតខ្មែរឲ្យទៅសិក្សានៅបរទេស ពិសេសប្រទេសបារាំង
• លើកស្ទួយវិស័យកីឡាឲ្យមានសន្ទុះខ្លាំងក្លា និងមានការកសាងពហុកីឡាដ្ឋានជាតិអូឡាំពិក នៅឆ្នាំ ១៩៦៨
• យកចិត្តទុកដាក់លើវិស័យសាសនា ដោយបង្កើត ពុទ្ធិកឋមសិក្សា រហូតដល់ពុទ្ធិកមហាវិទ្យាល័យ
វិស័យសង្គមកិច្ច
• យកចិត្តទុកដាក់ចំពោះសុខមាលភាពរបស់ប្រជារាស្រ្ត ដោយកសាងមន្ទីរពេទ្យគ្រប់នខេត្តក្រុង ដូចជា មន្ទីរពេទ្យកុមារ គន្ធបុប្ផា ឱសថាល័យព្រះសុរាម្រឹត មហាវិទ្យាល័យភូមិវិជ្ជាពេទ្យ មន្ទីរពេទ្យសម្ភពផះង៉ាង៉ាម មន្ទីរពេទ្យព្រះកុសមៈ ( ពេទ្យលោកសង្ឃ )
• ការអភិវឌ្ឍជនបទដូចជា ការរក្សាអនាម័យតាមលំនៅស្ថាន ជិក អណ្តូងទឹក សង់ផ្ទះ ជីកស្រះ…
• បង្កើតមជ្ឈមណ្ឌលអប់រំស្រ្តីពេស្យានៅទួលគោក
• ផ្តល់សិទ្ធិឲ្យស្រ្តីឈរឈ្មោះបោះឆ្នោត និងមានសិទ្ធិបោះឆ្នោត
វិស័យពាណិជ្ជកម្ម
• នៅឆ្នាំ ១៩៥៥ មានក្រុមហ៊ុនពាណិជ្ជកម្មធំៗករបស់បារាំង និងសាខាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកបានដាក់ទុនវោនិយោគនៅកម្ពុជា
• ចាប់ពីឆ្នាំ ១៩៥៦ មកការប្រើប្រាស់ឥណទានខាងពាណិជ្ជកម្មក្រៅប្រទេស កម្ពុជាបានប្រកួតប្រជែងជាមួយមូលធនបារាំង អាមេរិក អង់គ្លេស និងជប៉ុន
• ឆ្នាំ ១៩៦៣ រាជរដ្ឋាភិបាល បានបង្កើតក្រុមហ៊ុនពាណិជ្ជកម្មឈ្មោះក្រុមហ៊ុនអាហ័រណ នីហ័រណ ( សូណិចស៊ីម )
• នៅឆ្នាំ ១៩៦៤ បង្កើតក្រុមហ៊ុនពាណិជ្ជកម្ម និងឯកជនពីរគឺ ក្រុមហ៊ុនខ្មែរនៃការទិញផលិតផលកសិកម្ម ( សូរ៉ាប៉ា ) និងក្រុមហ៊ុនជាតិនៃការចែករំលែកទំនិញនាំចូល ( សូណាព្រឺម )
វិស័យឧស្សាហកម្មៈ មានការកសាងរោងចក្រជា ច្រើនដូចជាៈ
• រោងចក្រវាយនភ័ណ្ឌ ( កំពង់ចាម )
• រោងចក្រក្តារបន្ទះដីឥដ្ឋ និងរោងចក្រកែវចំការដូង ( កណ្តាល )
• រោងចក្រក្រដាសឆ្លូង ( ក្រចេះ )
• រោងចក្រស៊ីម៉ង់ចក្រីទីង (កំពត )
• រោងចក្រក្រចៅដូនទាវ ( បាត់ដំបង ) ។
Hem SreyneangTeacher