ពណ៌នានយោបាយអព្យាក្រឹត្យនៅក្នុងរបបសង្គមរាស្រ្ដនិយម(ឆ្នាំ១៩៥៣-១៩៧០)៖
មូលហេតុបណ្ដាលឪ្យកម្ពុជាអនុវត្តន៍នយោបាយអព្យាក្រឹត្យ ៖
• អនុវត្តន៍សេចក្ដីសម្រេចរបស់សន្និសីទក្រុងហ្សីណែវឆ្នាំ១៩៥៤ ដែលស្នើរដោយសូវៀតនិងចិន
• កម្ពុជាចង់អស់បានមហាអំណាចអឺរ៉ុបណាមួយ(បារាំង)មកជួយការពារទឹកដី ពូជសាសន៍ខ្មែរ។
ដើម្បីពង្រីងនយោបាយអព្យាក្រឹត្យរបបសង្គមរាស្រ្ដនិយមបាន ៖
• ១៨ មីនា ១៩៥៤ ក្នុងដំណើរទស្សកិច្ចនៅឥណ្ឌា សម្ដេចនរោត្តម សីហនុ បានចុះហត្ថលេខាជាមួយលោក នេរុ លើសេចក្ដីប្រកាសរួមមួយ គឹការរួមរស់មួយគ្នាដោយសុខសន្ដិភាព
• ១៨-២៤មេសា ១៩៥៥ ក្នុងសន្និសីទកំពូលនៃប្រជាជាតិសអាស៊ី-អាហ្រិ្វក នាទីក្រុងបានឌុងព្រះអង្គបានប្រកាសពីគោលនយោបាយអព្យាក្រឹតនិងបានរួមរស់ជាមួយគ្នាដោយសន្ដិភាព
• ១៤ ធ្នូ ១៩៥៥ ក្នុងពេលដែលកម្ពុជាបានចូលជាសមាជិកអង្គការសមាជិកអង្គការសហប្រជាជាតិកម្ពុជាបានប្រកាសពីមាគ៌ានយោបាយអព្យាក្រឹត
• ១៩៥៦ នៅទីក្រុងប្រ៊ិយូនី ព្រះអង្គបានចុះហត្ដលេខា លើរដ្ឋធម្មនុញ្ញនៃចលនាមិនចូលបក្សសម័្ពន្ធ
លទ្ធផលនៃនយោបាយអព្យាក្រឹត៖
– ជំហានដំបូង
• កម្ពុជាល្បីសុសសាយក្នុងតំបន់
• បក្សប្រឆាំងពុំហ៊ានជំទាស់ ហើយសរសើរពីនយោបាយនេះ
• កម្ពុជាបានសុខសន្ដិភាពរយៈពេល១៥ឆ្នាំ (១៩៥៥-១៩៧០) ស្របពេលដែលប្រទេសជិកខាងជួបសង្រ្គាម
– ដំណាក់កាលសង្រ្គាមត្រជាក់ នយោបាយអព្យក្រឹតកាន់តែចុះខ្សោយទៅដោយសារ ៖
• មហាអំណាចមនោគមនវិជ្ជាទាំងពីរ សេរី និងកុំមុយនីស ពុំទុកកម្ពុជាក្នុងមាគ៌ាសន្ដិភាព និងបំពានលើនយោបាយអព្យាក្រឹត
• ជំនួយពីសហរដ្ឋអាមេរិកចរិតចិញ្ចឹមពួកស្ដាំនិយម
• ប្រទេសថៃឧបត្ថគាំទ្រចលនាខ្មែរឪ្យវាយតម្លៃសង្គមរាស្រ្ដនិយម
• វៀតណាមខាងជើងប្រើប្រាស់ផ្លូវលំជីមិញឆ្លងកាត់ទឹកដីខ្មែរ និងបោះមូលដ្ឋានទ័ពលើទឹកដីកម្ពុជា
• សង្គមរាស្រ្ដនិយមអនុវត្តន៍នយោបាយ អព្យាក្រឹតមិនចំទិសដៅដោយលំអៀងទៅរកកុំមុយនីស។
Kann RathaTeacher