សម្ធិផលក្នុងរបបសង្គមរាស្រ្ដនិយមពីឆ្នាំ១៩៥៣ ដល់ ឆ្នាំ១៩៧០ ដូចជា៖
វិស័យនយោបាយ
• អនុវត្តនយោបាយអព្យាក្រឹត្យ ធ្វើឪ្យកម្ពុជាក្លាយជាប្រទេសសន្ធិភាពអស់រយៈពេល១៥ឆ្នាំ (១៩៥៥-១៩៧០)ស្របពេលដែលប្រទេសជិតខាងកំពុងជួបប្រទះសង្រ្គាម។
• កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ
• ជោគជ័យក្នុងរឿងក្ដីប្រាសាទព្រះវិហារ( ១៩ មិថុនា ១៩៦២)
វិស័យកសិកម្ម
• ផលិតស្រូវកប្បាស ការចិញ្ចឹមសត្វ ការនេសាទ មានការកើតតឡើង(ពង្រីកផ្ទៃដីដាំដុះ នយោបាយទឹក ការជ្រើសរើសពូជ…)
វិស័យឧស្សាហកម្ម
• កំណើនរោងចក្រសហគ្រាសដូចជារោងចក្រ ក្រដាស់ វាយនភ័ណ្ឌ កែវស៊ីម៉ង់ ក្ដារបន្ទះច ត្រាក់ទ័រ ស្រាបៀរ បាវក្រចៅ រោងចក្រកៅស៊ូ…។
វិស័យគមនាគមន៍
• កសាងផ្លូវថ្នល់ ផ្លូវរថភ្លើង ស្ពាន កំពង់ផែ អាកាសយាន្ដឋាន…។
វិស័យពាណិជ្ជកម្ម
• មានការរីកចម្រើនពាណិជ្ជកម្មទាំងក្នុង ប្រទេសនិងក្រៅប្រទេស។
ធនាគារ
• ប្រាក់រៀលក្លាយជារូបិយវត្ថុនិងមានការរីកឡើងនូវធនាគាររដូវ និងឯកជន។
វិស័យវប្បធម៌
• បង្កើតសាលារៀនពីទីក្រុងរហូតដល់ជនបទដូចជាសាលាមត្តេយ្យ ឧត្តមសិក្សា
• គ្រូបង្រៀនមានការរីកឡើងនិងបង្កើត អន្ទេរវេសិកដ្ឋាន។
• មានការកសាងពហុកីឡាស្ថានពីទីក្រុងដល់ជនបទ
• វត្តអារាមមានការកើនឡើងបង្កើតសាលាពុទ្ធិកបឋមសិក្សារហូតពុទ្ធិមហាវិទ្យាល័យ
វិស័យសង្គមកិច្ច
• សុខាភិបាលមានការកសាងមន្ទីរពេទ្យជាច្រើន
• បង្កើតច្បាប់ជាច្រើនផ្ដល់សិទ្ធិឪ្យស្ដ្រីបោះឆ្នោត(០៦.០១.១៩៥៨)។
Hem SreyneangTeacher