ពណ៌នាពីសមិទ្ធផលសម័យសង្រ្គាមរាស្រ្ដនិយមពីឆ្នាំ ១៩៩៣ ដល់១៩៧០ ៖
វិស័យនយោបាយ
• អនុវត្តនយោបាយអព្យាក្រឹត្យ ធ្វើឪ្យកម្ពុជាក្លាយជាប្រទេសមានសន្ដិភាពរយៈពេល១៥ឆ្នាំ (១៩៥៥-១៩៧០) ស្របពេលដែលប្រទេសជិតខាងកំពុងជួយប្រទះសង្រ្គាម។
• កម្ពុជាចូលជាសមាជិកអង្គការសហប្រជាជាតិ ១៤ ធ្នូ ១៩៥៥
• ឈ្នះក្នុងរឿងក្ដី ប្រាសាទព្រះវិហារ ១៥ មិថុនា ឆ្នាំ ១៩៦២។
វិស័យកសិកម្ម
• ផលិតស្រូវ កប្បាស ការចិញ្ចឹមសត្វ ការនេសាទកើនឡើង(ពង្រីកផ្ទៃដីដាំដុះ នយោបាយទឹក ការជ្រើសរើសពូជ)
វិស័យឧស្សាហកម្ម
• កំណើនរោងចក្រ សហគ្រាសដូចជា រោងចក្រក្រដាស វាយនភ័ណ្ឌ កែវស៊ីម៉ងត៍ ក្តារបន្ទះ ត្រាក់ទ័រ ស្រាបៀរ រោងចក្រកៅស៊ូ។
វិស័យគមនាគមន៍
• កសាងផ្លូវថ្នល់ ផ្លូវរថភ្លើង ស្ពាន កំពង់ផែ អាកាសយានដ្ឋាន
វិស័យពាណិជ្ជកម្ម
• មានរីកចម្រើនផ្នែកពាណិជ្ជកម្មក្នុងប្រទេសនិងក្រៅប្រទេស។
វិស័យធនាគារ
• ប្រាក់រៀលក្លាយជារូបិយប័ណ្ណជាតិ និងមានការកើនឡើងនូវធនាគារជាតិ និងឯកជន
វិស័យវប្បធម៌
• បង្កើតសាលារៀននៅទីក្រុងដល់ជនបទដូចជា សាលាមតេយ្យ ឧត្តមសិក្សា
• គ្រូបង្រៀនមានការកើនឡើង និងបង្កើតអន្ដេវាសិកដ្ឋាន
• កីឡាមានកសាងពហុកីឡាដ្ឋានពីទីក្រុងជនបទ
វិស័យសង្គមកិច្ច
• សាសនា វត្តអារាមកើនឡើង បង្កើតសាលាពុទ្ធិកបឋមសិក្សាដល់ពុទ្ធកបឋមសិក្សាដល់ពុទ្ធិកមហាវិទ្យាល័យ
វិស័យសេដ្ឋកិច្ច
• សុខាភិបាលមានការកសាងមន្ទីរពេទ្យជាច្រើន
• បង្កើតច្បាប់ជាច្រើន ផ្ដល់សិទ្ធិឪ្យស្ដ្រីបោះឆ្នោត(៦ មករា ១៩៥៨)។
SarinLecturer