ពណ៌នាទីទំនាក់ទំនងរវាងសន្ដិភាព និងការអភិវឌ្ឍ ៖
សន្ដិភាពនឹងធ្វើឪ្យប្រជាជននិងប្រទេសជាតិទទួលបាននូវ ៖
• មានសេចក្ដីសុខទាំងផ្លូវកាយ និងផ្លូវចិត្តគ្មានអំពើហិង្សា គ្មានសង្រ្គាមទាស់ទែងគ្នា
• សន្ដិភាពផ្ដល់ឳកាស អភិវឌ្ឍខ្លួនឯង គ្រួសារ សង្គម
• ប្រទេសមាននីតិរដ្ឋ (ច្បាប់ សិទ្ធិសេរីភាព និងប្រជាធិបតេយ្យ)
• ធ្វើឪ្យមនុស្សរស់នៅនៅប្រកបដោយភាពសុខសាន្ដគ្មានការភ័យខ្លាច និងគំរាមកំហែង
• មានឳកាសទទួលបានការសិក្សារៀនសូត្រដ មានកិច្ចសហប្រតិបត្តិការល្អ
• មានការវិនិយោគនិងទាក់ទាញភ្ញៀវទេសចរណ៍
• ស្ថេរភាពនយោបាយ គោរពសិទ្ធមនុស្សគោរពច្បាប់
• សន្ដិភាពនាំឪ្យមានសេរីភាពពេញបរិបូរណ៍ ។
កាលណាមានសន្ដិភាពនឹងទទួលបានការអភិវឌ្ឍ ៖
• សំបូរធនធានមនុស្សដែលជាកម្លាំងចលករសម្រាប់អភិវឌ្ឍជាតិ
• ក្លាយជាអារ្យប្រទេស(ជឿនលឿន)
• មានការកសាងហេដ្ឋារចនាសម័្ពន្ធក្នុងសង្គម
• បង្កើតឪ្យមានការស្រាវជ្រាវវិទ្យសាស្រ្ដបច្ចេកទេសនិងបច្ចេកទេសទំនើប
• ពលរដ្ឋមានសមត្ថភាព ជំនាញច្បាស់លាស់
• សេដ្ឋកិច្ចគ្រួសារនិងសង្គមជាតិមានការរីកចម្រើន ។
• ដូចនេះ យើងឃើញថា ទាល់តែមានសន្ដិភាព ទើបមានការអភិវឌ្ឍ បើសង្គមគ្មានសន្ដិភាព ទើបមានការអភិវឌ្ឍ ។
SarinLecturer