លំពែងជាក្រពេញមួយដែលស្ថិតនៅផ្ដេកក្រោមក្រពះ លំពែង មានទំងន់ប្រហែល 70 g។ បំពង់បញ្ចេញរបស់វា ស្ថិតនៅក្បែរគល់ពោះវៀនចម្ងាយ 2-3cm ពីទ្វារក្រោមក្រពះត្រង់កន្លែងប្រសព្វមុខគ្នា ជាមួយបំពង់ប្រមាត់ដែលចេញពីថ្លើម។ លំពែងបញ្ចេញ រសលំពែងទៅក្នុងពោះវៀនតូច។
-ថ្លើមជាក្រពេញធំជាងគេពណ៌ត្នោត ។ វាមានទំងន់ 2kg ស្ថិតនៅក្រោមសន្ទះទ្រូងផ្នែកខាងស្ដាំ។ ថ្លើមផលិតទឹកប្រមាត់ដែលហូរចូលទៅក្នុងថង់ទឹកប្រមាត់ រួចហូរចូលទៅក្នុងពោះវៀនតូចតាមបំពង់ទឹកប្រមាត់នៅពេលរំលាយអាហារ។ បំពង់ទឹកប្រមាត់និងបំពង់ទឹកលំពែងចូលទៅក្នុងពោះវៀនតូចនៅកន្លែងតែមួយ។
Seng VoteyLecturer
1 Answer