លក្ខណៈខុសគ្នារវាងអ្នកចំណេះដឹងនិងអ្នកគ្មានចំណេះដឹង ៖
ក. អ្នកមានចំណេះដឹងគឺធ្វើឪ្យខ្លួន
• មានភាពងាយស្រួលក្នុងករការងារធ្វើ ប្រកបដោយប្រាក់ខែ្ពស់
• មានកិត្តិយស សេចក្ដីថ្លៃថ្នូវ មានភាពខ្ពង់ខ្ពស់ មានភាពប្រសេរីថ្លៃថ្លា
• ចេះដោះស្រាយរាល់បញ្ហាពិបាកៗ និងឧបគ្គស ចំពោះមុខនិងនៅអនាគត
• ចេះដោះស្រាយទំនាស់ផ្សេងៗដោយសន្ដិវវិធី
• រំដោះខ្លួនឪ្យរួចចាកផុតពិការល្ងង់់ខ្លៅ ឬ គ្រោះអវិជ្ជា
• រំដោះខ្លួនឪ្យរួចចាកពីការបោកប្រាស់កេងប្រវញ្ច
• ពោរពេញដោយបទពិសោធន៍
• មានគំនិតជឿនលឿន អភិវឌ្ឍទៅមុខជានិច្ច
• ជាមនុស្សមានសីលធម៌ ចរិយាធម៌ សុជីវធម៌ល្អ
• ចេះគោរពចាស់ទុំ លោកគ្រូ អ្នកគ្រូ ចេះឪនលំទោន
• ជាធនធានមនុស្សដ៏ប្រសើរសម្រាប់សង្គម ។
ខ. ចំពោះបុគ្គលផ្ទាល់ខ្លួន
• មិនចេះអក្សរជាមនុស្សល្ងង់ ខ្លៅឆាប់ចាញ់បោកបញ្ជោតគេ
• ពិបាកក្នុងការងាររកធ្វើ
• ការងារភាគច្រើនប្រើដោយកម្លាំងកាយ ប្រាក់កម្រៃដែលទទួលបានតិចតួច មិនសមមាត្រ និង ថាមពលដែលបព្ជោញ នឿយហត់ខ្លាំងសុខភាព ឌ្រុទទ្រោមព្រោះខ្វះខាតនូវចំណីអាហារហូបចុកមិនគ្រប់ខ្វះជីវជាតិ ។
• ជីវភាព និងស្ថានភាពគ្រួសារលំបាក
• គ្រួសារខ្វះសុភមង្គល ច្រើនឈ្មោះប្រកែកគ្នា (ប្រើអំពើហិង្សា)
• ជាមនុស្សឆេវឆាវ ឆាប់ច្រឡោត ត្រចៀកសឆាប់ជឿគេខ្វះការពិចារណា បាត់ម្ចាស់ការក្នុងការរស់នៅ
• មិនចេះអក្សរ គ្មានចំណេះដឹង គ្មានការពិចារណាល្អិតល្អន់ ច្រើនប្រកាន់ទិដ្ឋិមានៈ
• មិនចេះអក្សរ មិនអាចទទួលបាននូវពុទ្ធិថ្មីៗ ឬ ចំណេះដឹងនានាតានរយៈការអានបានទេ
• ច្រើនទទួលរងគ្រោះដោយប្រការផ្សេងៗពិសេសពួកឆក់ឪកាស ។
ផលវិបាលចំពោះសង្គមជាតិ
• សង្គមមួយដែលសំបូរដោយមនុស្សមិនចេះអក្សរមានន័យថាសង្គមនោះខ្វះអ្នកចេះដឹង ខ្វះធនធានមនុស្ស
• សេដ្ឋកិច្ចសង្គមអន់ថយព្រោះខ្វះអ្នកចេះដឹងខ្វះ អ្នកបច្ចេកទេសស្រាវជ្រាវ
• សង្គមនោះនិងបាត់ឯករាជ្យភាព បាត់ម្ចាស់ការក្នុងអភិវឌ្ឍសង្គម ពឹងផ្អែកតែជំនួយបរទេស
• បរទេសឆក់ឪកាសបញ្ចូលវប្បធម៌របស់គេធ្វើឪ្យអត្តសញ្ញាណជាតិរបស់ខ្លួនត្រូវបំផ្លាញបន្ដិចម្ដងៗព្រោះប្រជាជនល្អង់ខ្លៅ ។
G KnowLecturer